About Me

header ads

រឿង សិស្សឆ្នើមកំពូលល្បិច - BAD GENIUS (ផលិតឡើងវិញក្នុងរសជាតិថ្មី) ត្រៀមចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ៣ សីហា ២០២០ នេះហើយ

ត្រឡប់មកជាថ្មីម្តងទៀត ជាមួយនឹងខ្សែភាពយន្តរឿង សិស្សឆ្នើមកំពូលល្បិច - BAD GENIUS ដែលបានល្បីរន្ទឺពេញទូទាំងអាស៊ី អំឡុងឆ្នាំ២០១៧ កន្លងទៅនៅតាមរោងភាពយន្តនានា។
ខណៈពេលនេះ សិស្សឆ្នើមកំពូលល្បិច ត្រូវបានទូរទស្សន៍ក្នុងស្រុករបស់ប្រទេសថៃប៉ុស្តិ៍លេខ៣១ (one31) ទិញសិទ្ធិផលិតឡើងវិញក្នុងរសជាតិថ្មីនៃខ្សែភាពយន្តភាគ ដោយប្រមូលផ្តុំនូវតារាសម្តែងមុខមាត់ថ្មីទៀតផង។ ក្នុងនោះ តួអង្គសំខាន់ទាំង ៤ រួមមានបុរសសង្ហារវ័យក្មេង លោក Jaonaay លោក Ice Paris កញ្ញា Nana Sawanya និងស្រីស្រស់ June នៅក្នុងក្រុមចម្រៀង BNK48 ផងដែរ។



ខ្សែភាពយន្តភាគនេះ បានកំពុងត្រៀមចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ៣ ដើមខែសីហា ឆ្នាំ២០២០ ខាងមុខនេះហើយ។ អ្នកគាំទ្រជាច្រើន ក៍ទន្ទឹងចាំទស្សនារឿង  សិស្សឆ្នើមកំពូលល្បិច បន្ទាប់ពីវីដេអូ Trailer នៃខ្សែរឿង BAD GENIUS ថ្មីនេះ បានបញ្ចេញនៅផេកផ្លូវការរបស់ផលិតកម្ម GDH.


ប្រភពរូបភាព និងវីដេអូពីផលិតកម្មៈ GDH