About Me

header ads

ជនសង្ស័យ 5 នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងធ្វើការស្រាវជ្រាវបង្ក្រាបបានក្នុងករណីអំពើហិង្សាបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

កំពង់ឆ្នាំង : ជនសង្ស័យ 5 នាក់ទៅបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងធ្វើការស្រាវជ្រាវបង្ក្រាបបានបន្ទាប់ពីប្រើអំពើហិង្សាបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃកន្លងទៅនៅសួនច្បារសម្ដេចវាំងគង់សំអុល ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 11 និង 30 នាទីនៅថ្ងៃទី១៥.កក្កដា ២០២០ ម្សិលមិញ ការិយាល័យស្រាវជ្រាវបទល្មេីសព្រហ្មទណ្ឌអ.ហខេត្តកំពង់ឆ្នាំង។

បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ពីបទប្រើអំពីហឹង្សាដោយចេតនាមានស្ថានទម្ងន់និងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៍ទៃ នៅវេលាម៉ោង ០២.០០យប់រំលងអាធ្រាតថ្ងៃទី 14 កក្កដា 2020នៅចំនុចសួនច្បារសម្ដេចចៅវាវាំងគង់សំអុល ស្ថិតនៅភូមិចំការតាម៉ៅ.ឃុំស្រែថ្មី.ស្រុករលាប្អៀរ.ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យទាំង 5 នាក់ដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះមានឈ្មោះ ÷

១. ឈ្មោះ រតន៍ សៀងហៃ ភេទប្រុស អាយុ ២៥ឆ្នាំរស់នៅភូមិចំការតាម៉ៅ.ឃុំស្រែថ្មី.ស្រុករលាប្អៀរ.ខេត្តកំពង់ឆ្នាំង។

២. ឈ្មោះ សំ សីហា ភេទប្រុស អាយុ ២១ឆ្នាំរស់នៅភូមិថ្លុកជ្រៅ.ឃុំអញ្ចាចរូង.ស្រុកបរិបូរណ៍.ខេត្តកំពង់ឆ្នាំង ។

៣. យី ជីវន័ភេទ ប្រុសអាយុ ១៦ឆ្នាំ រស់នៅភូមិដំណាក់ដំពពូល សង្កាត់កំពង់ឆ្នាំង.ខេត្តកំពង់ឆ្នាំង។

៤. ឈ្មោះ យស សុីណា ភេទប្រុសអាយុ ១៨ឆ្នាំ រស់នៅភូមិដំណាក់ពពូល.សង្កាត់កំពង់ឆ្នាំង.ខេត្តកំពង់ឆ្នាំង ។

៥. ឈ្មោះ ធឿន ណាលីន ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិដំណាក់ពពូល.សង្កាត់កំពង់ឆ្នាំង.ខេត្តកំពង់ឆ្នាំង ។

បច្ចុប្បន្នការិយាល័ជំនាញនីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានកំពុងកសាងសំណុំរឿងបញ្ជូនបន្តទៅអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមនិតិវិធីផងដែរ ៕




ដោយ សុក្ខារិន