About Me

header ads

ផ្ទះទំហំ 5 មx7 ម៉ែអគ្កីភយ័ឆេះឆាបដ្ទើរទាំងស្រុងមិនដឹងមូលហេតុនិងបង្កឲ្យបុរសម្នាក់ស្លាប់ក្នុងភ្នុកភ្លើង

បាត់ដំបង:យោងតាពត៌មានបឋមពីអធិការដ្ឋាននគរបាលស្រុកថ្មគោលឲ្យដឹងថា នៅថ្ងៃទី ០៧ខែ កក្កដាឆ្នាំ២០២០ វេលាម៉ោង ០៣: ៤៨នាទីទៀបភ្លឺត្រង់ចំក្រុមទី២២ភូមិក ណ្តាលត្បូង ឃុំគោ កឃ្មុំស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើត ឡើង បណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ០១ ខ្នង និង ស្លាប់មនុស្សចំនួន  ០១ នាក់ ប្រុស ។





ម្ចាស់ផ្ទះឈ្មោះ ថន សុផានី ភេទស្រី អាយុ២៦ ឆ្នាំ រស់ នៅ ភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ការខូចខាត និងបាត់បង់ ផ្ទះតម្កល់ថ្មក្រោមឈើលើទំហំ ៥មx៧មប្រក់ស័ង្ក សី ជញ្ជាំងស័ង្កសី ( ខូចខាតជាន់លើ១០០% .ជាន់ក្រោម ៥០ % ) និង សម្ភារក្នុងផ្ទះមួយចំនួន
អ្នកស្លាប់ឈ្មោះ ទុយ ភឿន ភេទ ប្រុសអាយុ៣២ ឆ្នាំ រស់នៅភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្ត បាត់ដំបង ។ មូលហេតុកំពុង ធ្វើការស្រាវជ្រាវ ។