About Me

header ads

កម្មករធ្វើកំណាត់ផ្លូវជាតិលេខ 5 ពីបាញ់ឆ្គោលទៅស្រុកបរិបូណ៌ប្រមាណជា 50 នាក់បានលើកគ្នាតវ៉ានៅខាងមុខមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខណៈដែលអ្នកម៉ៅការសាងសង់ផ្លូវមិនបើកប្រាក់ខែឱ្យ

កំពង់ឆ្នាំង:
កម្មកធ្វើកំណាត់ផ្លូវជាតិលេខ៥ពីបាញ់ថ្គោលទៅបរិបូរណ៍ប្រមាណជា៥០នាក់លើកគ្នាមកធ្វើការតវ៉ានៅខាងមុខមន្ទីការងារនិងបណ្តុះបណ្តាលវិជ្ជាជីវះខេត្តដោយអោយអ្នកម៉ៅការធ្វើផ្កូវជប៉ុនមិនបើកប្រាក់ខែអោយពួកគាត់តាំងពីខែ៤រហូតដល់ខែ៧កក្កដា២០២០នេះ ។កម្មករធ្វើផ្លូវជាតិលេខ 5 ពីរចំណុចបាញ់ឆ្គោលរហូតដល់ស្រុកបរិបូណ៌បានលើកគ្នាមកធ្វើការតវ៉ានេះនៅខាងមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំងបានធ្វើឡើងនៅវេលាម៉ោង 10 និង 12 នាទីថ្ងៃទី 2 កក្កដា 2020 ។


តំណាងកម្មករធ្វើផ្លូវជាតិលេខ 5 ដែលបានលើកគ្នាមកតវ៉ាខាងលើនេះឈ្មោះកែវសារ៉ាត់ បាននិយាយឲ្យដឹងថាពួកគាត់បានលើកគ្នាមកតវ៉ានៅខាងមុខមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំងគឺបំណងសុំឱ្យអ្នកម៉ៅការសាងសង់ផ្លូវជាតិលេខ 5ពីរចំណុចបាញ់គោលទៅស្រុកបរិបូណ៌បើកប្រាក់ខែអោយពួកគាត់ឋានៈដែលពួកគាត់ជាកម្មករទាំងអស់មិនត្រូវបានបើកប្រាក់ខែប្រាំងពីខែ 4 រហូតដល់ខែ 7 នេះដោយអ្នកម៉ៅការសាងសង់ផ្លូវបានសន្យាថាបើកថ្ងៃនេះថ្ងៃនោះប្រហូតទើបបានជាពួកគាត់លើកគ្នាមកធ្វើការតវ៉ាសុំឲ្យមេការបើកប្រាក់ខែឱ្យពួកគាត់ផងព្រោះគាត់ជាកម្មករធ្វើការសង្ឃឹមលើប្រាក់ខែបើប្រាក់ខែដែលគាត់ចំណាយពលកម្មធ្វើមិនទៅបានបើកឲ្យគាត់នោះ ។



តំណាងកម្មករធ្វើកំណាត់ផ្លូវជាតិលេខ 5 បានបញ្ជាក់ឲ្យដឹងទៀតថាដោយមានការយឺតយ៉ាវបើកប្រាក់ខែដែលពួកគាត់ធ្វើជាកម្មករផ្លូវជាតិលេខ 5 នេះបានធ្វើលិខិតផ្ដិតមេដៃដើម្បីដាក់ប្ដឹងមកមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តសូមឱ្យជួយដោះស្រាយបែរជាត្រូវអ្នកម៉ៅការសាងសង់ផ្លូវមិនបើកប្រាក់ខែឱ្យដោយយកលេសថាអ្នកដើរផ្ដិតមេដៃបំផុសបំផុលប្ដឹងគេទៅវិញមកយកមក ។ពាក់ព័ន្ធនឹងករណីខាងលើនេះតំណាងកម្មករសាងសង់កំណាត់ផ្លូវជាតិលេខ 5 ខាងលើបានសំណូមពរដល់មន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំងក៏ដូចជាអភិបាលខេត្តកំពង់ឆ្នាំងលោកឈូរច័ន្ទឌឿនជួយរកយុត្តិធម៌ដល់ពួកគាត់ផងខណៈដែលអ្នកម៉ៅការបានធ្វើការប្ដឹងផ្ដល់ទៅពួកកម្មករវិញដោយយកលេសថាពួកគាត់ផ្ដិតមេដៃកម្មករទាំងអស់បង្ករភាពចលាចលទៅវិញ និងសូមឲ្យអ្នកម៉ៅការសាងសង់កំណាត់ផ្លូវជាតិលេខ 5 ពីចំណុចបាញ់ឆ្គោលទៅស្រុកបរិបូណ៌បើកប្រាក់ខែកម្លាំងពលកម្មរបស់ពួកគាត់ឲ្យបានគ្រប់ចំនួនតាំងពីខែ 4 រហូតដល់ខែ 7 ឆ្នាំ 2020 នេះផង ។


ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំងលោក ពៅស៊ីថា បានឲ្យដឹងនៅព្រឹកថ្ងៃទី 2 កក្កដា 2020នេះថាកន្លងមកខាងលោកបានធ្វើការសម្របសម្រួលរវាងកម្មករធ្វើផ្លូវនិងអ្នកម៉ៅការសាងសង់ផ្លូវនេះម្ដងរួចមកហើយហើយម្ដងនេះគឺខាងអ្នកម៉ៅការដែលមិនបានបើកលុយឲ្យនោះគេនិយាយថាកម្មករដើរផ្ដិតមេដៃប្ដឹងគេគឺមិនមែនមេដៃរបស់កម្មករទាំងនោះទេហើយលោកបានបញ្ជាក់ថាការធ្វើបែបនេះវាស្មើនិងការក្លែងឯកសារសាធារណៈមិនពិតប្រាកដស្តីពីច្បាប់ព្រហ្មទណ្ឌផងដែរ ។ពាក់ព័ន្ធនឹងករណីខាងលើនេះលោកបានបញ្ជាក់ទៀតថាលោកនឹងព្យាយាមហៅអ្នកម៉ៅការមកសម្របសម្រួលម្ដងទៀតជៀសវាងបង្កររឿងដែលធ្វើឲ្យរាំងស្ទះដល់ការស្ថាបនាផ្លូវជាតិលេខ 5 ផងដែរ ។ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីអ្នកម៉ៅការសាងសង់កំណាត់ផ្លូវជាតិលេខ 5 បានឡើយដោយពុំមានលេខទូរស័ព្ទធ្វើការទំនាក់ទំនងផងដែរ  ៕