About Me

header ads

ស្រូវវស្សាចំនួន 350 ហិតាដែលកំពុងរងការខ្វះខាតទឹកត្រូវបានអាជ្ញាធរខេត្តស្រុកកំពុងធ្វើកាបូមដាក់ស្រោចស្រពស្រូវទាំងអស់នៅក្នុងភូមិ 3 នៃឃុំព្រៃគ្រីខាងជើងចំនួន៣៥០ហិតា

ខេត្តកំពង់ឆ្នាំង
ស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋចំនួន 350 ហិកតានៅក្នុងភូមិ 3 នៃឃុំព្រៃគ្រីខាងជើងស្រុកជល់គិរីកំពុងរងគ្រោះដោយសារខ្វះខាតទឹកគ្រាដែនៅក្នុងរដូវរាំងស្ងួតកន្លងមកក៍ដូចពេលនេះដែរទឹកភ្លៀងមានធ្លាក់មកតិចតួចដែលធ្វើអោយស្រូវមិនអាចបែកគុម្ភបានខ្លះទៀតស្វិតដែលត្រូធ្វើការសង្គ្រោះបន្ទាន់ផងដែរ  ។

មេបញ្ជាការផ្នែកសឹករងស្រុកជលគីរី លោកចេះសេនីយ៍ត្រី អៀមវណ្ណនី បានអោយដឹងតាមរយះទូរសព្ធនៅវេលាម៉ោង១២និង៥៦នាទីថ្ងៃទី១៦កក្កដា២០២០នេះថាដោយអនុវត្តតាមបទបញ្ជានិងការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំងលោក ឈួចាន់ឌឿន និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ទោធន់ធឿន បានបានឲ្យបណ្ដាអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ចុះជួយអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវវស្សារបស់ប្រជាកសិករចំនួន3 ភូមិ មានភូមិតាកាន់ ទំពារ នឹងភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគិរី បានចំនួន 5 លើក ត្រង់ចំណុចស្លាទុំ ត្រពាំងធំ ភ្នំរលកនឹងថ្មគោល កំពុងរងនូវការប៉ះពាល់ នឹងភាពប្រឈមគ្រៀមស្វិតស្រូវ ដោយសារការរាំងស្ងួតបានអូសបន្លាយពេលវេលាជាច្រើនខែ។

នៅព្រឹកថ្ងៃទី16 ខែកក្កដាឆ្នាំ2020 នេះផងដែលលោកវរសេនីយ៍ត្រី អៀម វណ្ណនី មេបញ្ជាការសឹករងស្រុកសហការជាមួយលោក មន្ត្រីចូលនិត្តន៍នឹងជាសមាជិគណបក្សស្រុកបានដឹងនាំនាយទាហាននឹងនាយទាហានរងរបស់ផ្នែកសឹករងជលគិរី នាំយកប្រេងឥន្ទះចំនួន 820 លីត្រដោយមានការជួយឧបត្ថម្ភ ពីរលោកអិុត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ចំនួន420 លឹត្រ លោកដោក ប៊ុនថុនប្រធានមន្ទីរធនធានទឹកនឹងឧត្តុនិយមខេត្ត 200 លីត្រនឹង លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំងចំនួន 200 លីត្រផ្ដល់ជូនទៅលោក ហ៊ាន ធីម ជំទប់ទី2 ឃុំ នឹងប្រជាកសិករ ឃុំព្រៃគ្រីនៅទីតាំងបូមទឹកប្រឡាយមេត្រង់ចំណុចពូនភ្នំស្ថិតក្នុងភូមិសាស្រ្ត ឃុំព្រៃគ្រី ស្រុកជលគិរី ដែលកំពុងរងនូវការប៉ះពាល់នឹងជួបប្រឈមគ្រោះរាំងស្ងួតបានអូសបន្លាយពេលវេលាជាច្រើនខែ ធ្វើអោយដំណាំស្រូវរដូវវស្សារបស់បងប្អូនប្រជាកសិករជួបនូវបញ្ហាខ្វះខាតទឹកស្វិតស្រពោនប្រមាណជាង 350 ហិតា ។
   
ក្រោយពីបងប្អូនប្រជាកសិកររបស់យើងទទួលបានប្រេងនោះភ្លាមពួកគាត់មានសេចក្ដីរីករាយនឹងត្រេកអរយ៉ាងខ្លាំងចំពោះលោក អិុត សុធា.ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកដោក ប៊ុនថុនប្រធានមន្ទីធនធានទឹកឧត្តុនិយមខេត្ត នឹង  លោក ងិនហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញនឹងនេសាទ ខេត្តកំពង់ឆ្នាំងដែលបានផ្ដល់ប្រេងឥន្ទះជួយសង្រ្គោះស្រូវរបស់ពួកគាត់បានទាន់ពេលវេលាផងដែរ ។នៅក្នុងនោះផងដែល លោក ហ៊ាន ធីម ជំទប់ទី 2 តំណាងអាជ្ញាធរឃុំនឹងបងប្អូនប្រជាកសិករក៏បានថ្លែងអំណរអរគុណយ៉ាងជ្រៀលជ្រៅដល់ម្ចាស់ជំនួយ ព្រមទាំងលោកមេបញ្ជាការ  នឹងនាយទាហានទាំងអស់ទទួលបាននូវសេចក្ដីសុខ សុខភាពល្អ កំលាំងមាំមួន ជ័យជំនះគ្រប់ភារកិច្ចនឹងសូមអោយ ជួបនូវពរទាំងបួនប្រការគឺអាយុវណ្ណះ សុខ ពល កុំបីឃ្លៀង ឃ្លាតឡើយ  ៕