About Me

header ads

បុរសវ័យជាង 30 ឆ្នាំម្នាក់ចងក.សម្លាប់ខ្លួន នៅលើដើមពោធិ៍មុខវត្តព្រះពុទ្ធឃោសាចារ្យ

បុរសវ័យជាង 30 ឆ្នាំម្នាក់មិនដឹងមែនទុកមូលហេតុអ្វីបានជាមកចងកសម្លាប់ខ្លួននៅលើដើមពោធិ៍មុខវត្តព្រះពុទ្ធឃោសាចារ្យ ហៅវត្តសេះសបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងទីតាំងកើតហេតុនេះ។ហេតុការណ៍នេះបានកើតឡើងបង្កឱ្យមានការព្យាបាលនៅវេលាម៉ោង 2និង30 នាទីរសៀល ថ្ងៃទី 16 ខែកក្កដាឆ្នាំ 2020 ស្ថិតនៅត្រង់ចំណុចមុខវត្តឃោសាចារ្យហៅវត្តសេះស តាមបណ្ដោយផ្លូវលេខ 47 ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។សពជនរងគ្រោះដែលចងកសម្លាប់ខ្លួននៅលើដើមពោធិ៍នេះមិនទាន់ដឹងនូវអត្តសញ្ញាណនៅឡើយទេត្រឹមតែដឹងថាមានវ័យប្រហែលជាជាង 30 ឆ្នាំសម្បុរសណ្ដែកបាយកម្ពស់មួយម៉ែត្រ 60 ពាក់អាវយឺតដីខ្លីពណ៌សសឆ្នូតដៃហ្នឹងក៏ខ្មៅលេខក្រហមស្លៀកខោខោវប៊យជើងវែងមានសាក់រូបឥន្ធ្រីនៅដៃខាងឆ្វេង។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុនាវេលាព្រឹកគេឃើញជនរងគ្រោះគាត់មកអង្គុយនៅខាងក្រោមដើមពោធិ៍កន្លែងកើតហេតុខាងលើនេះដោយសភាពទឹកមុខជនរងគ្រោះស្រងូតស្រងាត់ហើយក៏បានដើរចុះឡើងរួមទាំងយករកទូរសព្ទរបស់បងប្អូនប្រជាពលរដ្ឋខលនិយាយមិនដឹងថាគាត់ទាក់ទងទៅខាងណានោះទេ។ហើយលោកមកដល់វេលាម៉ោង 2 និង 30 នាទីស្រាប់តែមែនលោកពូម៉ូតូឌុបម្នាក់គាត់ជាអ្នករត់ម៉ូតូឌុបមកមកឈប់នៅខាងក្រោមដើមពោធិ៍ដើម្បីចាប់ម៉ូយខណៈពេលដែលគាត់មិនបានចាប់អារម្មណ៍ក៏បានក្រឡេកទៅប្រទះឃើញជនរងគ្រោះចងកស្លាប់នៅលើដើមពោធិ៍ក៏បានស្រែកឆោឡោដល់បងប្អូនប្រជាពលរដ្ឋនិងរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំងកន្លែងកើតហេតុ។

បានពិនិត្យទៅលើជនរងគ្រោះបានបញ្ជាក់ថាជនរងគ្រោះបានស្លាប់ដោយសារចងកសម្លាប់ខ្លួនឯងពិតប្រាកដមែនក្រោយពីកើតហេតុពិនិត្យចប់សមត្ថកិច្ចបានយកសពបុរសជនរងគ្រោះទៅតម្កល់ទុកនៅវត្តទួលអស់លោក ដើម្បីធ្វើការស្រាវជ្រាវរក្រុមគ្រួសារយកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី។