About Me

header ads

ជនសង្ស័យប្រុសស្រី 2 នាក់រួមនឹងវត្ថុតាងថ្នាំញៀនត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំងធ្វើការឃាត់ខ្លួនបាន

ខេត្តកំពង់ឆ្នាំង: ជនសង្ស័យប្រុសស្រី 2 នាក់រួមនឹងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំងធ្វើការឃាត់ខ្លួនបានខណៈដែលពួកគេកំពុងធ្វើសកម្មភាពចែកចាយពីករណីដាច់ពីគ្នា ។ កិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះដឹកនាំនិងបញ្ជាការកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំងលោកវរសេនីយ៍ត្រី អឹុមលីអីុម ។

កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោងប្រមាណ១០និង០០នាទី យប់ ថ្ងៃទី២២.ខែកក្តដា.ឆ្នាំ២០២០ ខណៈដែលក្រុមជនសង្ស័យកំពុងធ្វើសកម្មភាពចែកចាយនិងប្រើប្រាស់គ្រឿងញៀនទី១នៅចំណុចចន្លោះរ៉េនឃុំស្វាយជ្រុំស្រុករលាប្អៀខេត្តកំពង់ឆ្នាំង

កិច្ចប្រតិបត្តិការ បង្ក្រាបករណីចែកចាយនឹងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០២ករណី នៅចំនុច ភូមិ ចន្លោះរ៉េន ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
និងបាបធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០១ នាក់ ១.ឈ្មោះ ឈុំ ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិប្រាំបីឆោម ឃុំពង្រស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង. សមត្ថកិច្ចដកហូតវត្ថុតាងចាប់យកបានរួមមាន:

១.ម្សៅក្រាមព៌ណសថ្លា(ម៉ាទឹកកក)ចំនួន១០កញ្ចប់តូចទម្ងន់១.៦៣ក្រាម(ថ្លឹងទាំងថង់ខ្ចប់)។
២.ម៉ូតូc.125.ព៌ណខ្មៅ គ្មានស្លាកលេខ០១គ្រឿង។
៣.ទូរស័ព្ទដៃចំនួន០១គ្រឿង-ម៉ាកOPPOព៌ណខ្មៅ។

ករណីទី២នៅចំនុចភូមិទី៧ សង្កាត់ខ្សាម ក្រុងនិងខេត្តកំពង់ឆ្នាំងសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ផ្សេងទៀតនាន.ឈ្មោះ ស៊ុន សុផាត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិទី៣ សង្កាត់ខ្សាម ក្រុងនិងខេត្តកំពង់ឆ្នាំង. សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន:

១.ម្សៅក្រាមព៌ណសថ្លា(ម៉ាទឹកកក)ចំនួន០១កញ្ចប់តូច.ទម្ងន់០.៣៧ក្រាម(ថ្លឹងទាំងថង់ខ្ចប់)។
២.ទូរស័ព្ទដៃ០១គ្រឿង ម៉ាកខេមហ្វូន ព៌ណផ្ទៃមេឃផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាង ត្រូវបានការិយាល័យជំនាញ នៃកងរាជអាវុហត្ថខេត្តកសាងឯកសារបញ្ជូនបន្តទៅសាលាតំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមនីតិវិធីផងដែរ៕

ដោយសុក្ខារិន