About Me

header ads

ប្រជាពលរដ្ឋងាយរងគ្រោះចំនួន 20 គ្រួសារបានទទួលអំណោយពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកជលគិរី

កំពង់ឆ្នាំង: ប្រជាពលរដ្ឋងាយរងគ្រោះចំនួន២០គ្រួសារ នៅក្នុង ឃុំពាមឆ្កោក ទទួលបានអំណោយពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគិរី ។

 នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ ដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគិរី ដឹកនាំដោយ សាន  វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគិរី លោក សាន្តវិសាល និង អភិបាលរងខេត្តកំពង់ឆ្នាំង និងជាអនុប្រធានក្រុមការងារ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលោក ស៊ុនសុវណ្ណារិទ្ធិ និងមានការចូលរួមពីអាជ្ញាធស្រុកឃុំបានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសារងាយរងគ្រោះ នៅឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

អំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគិរី នាំយកទៅចែកជូនដោយផ្ទាលើដៃក្នុងនោះរួមមាន៖ អង្ករ ១០គីឡូក្រាម ,មី១កេះ,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ ក្នុងនោះដែរឯកឧត្តម សាន វិសាល បានឧបត្ថម្ភថវិកាចំនួន ២០០,០០០រៀល និងលោក ស៊ុន សុវណ្ណារិទ្ធិ បានឧបត្ថម្ភថវិកាចំនួន ២០០,០០០រៀល  ដោយក្នុងមួយៗគ្រួសារទទួលបានថវិកា ២០,០០០រៀល។

ក្នុងការជួបសំណោះសំណាលជាមួយប្រជាពលរដ្ឋនៅពេលនោះដែរ ប្រធានក្រុមការងារ ក៏បានធ្វើការផ្សព្វផ្សាយ និងណែនាំពីវិធីកាពារ និងទប់ស្កាត់ពីជំងឺសកល កូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕

ដោយសុក្ខារិន