About Me

header ads

យុវជនម្នាក់ធ្លាក់ពីលើអគាខុនដូមួយកន្លែងកម្ពស់ 20 ជាន់មកដីបណ្ដាលឲ្យស្លាប់បាត់បង់អាយុជីវិតភ្លាមៗសថាង្ស័យខុសបច្ចេកទេសនៅខណ្ឌបឹងកេងកង

ភ្នំពេញ៖ យុវជនម្នាក់បានធ្លាក់ពីលើអគាខុនដូមួយកន្លែងកម្ពស់ 20 ជាន់មកដីបណ្ដាលឲ្យស្លាប់បាត់បង់អាយុជីវិតភ្លាមនៅនឹងកន្លែងកើតហេតុ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 9 និង 15នាទីព្រឹកថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2020 ស្ថិតនៅត្រង់ចំណុចអគារខុនដូកំពុងសាងសង់មួយកន្លែងតាមបណ្ដោយផ្លូវ 322  ក្រុម8 ភូមិ8 ក្នុងសង្កាត់បឹងកេងកងទី 1 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។



ជនរងគ្រោះដែលដែលធ្លាក់ពីលើអគាខុនដូស្លាប់បាត់បង់អាយុជីវិតមានឈ្មោះនី មីនុន ភេទប្រុសអាយុ 16 ឆ្នាំ មុខរបរកម្មកសំណង់មានស្រុកកំណើតនៅឯណាភូមិប្រនាគ ឃុំចើងដើង ស្រុកបារាយណ៍ខេត្តកំពង់ធំ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាទីតាំងខុនដូដែលកំពុងសាងសង់ខាងលើគឺមានគម្រោងកម្ពស់ 21 ជាន់តែបច្ចុប្បន្នបានសាងសង់បានកម្ពស់ 20 ជាន់ហើយ ខណៈពេលដែលថាជនរងគ្រោះកំពុងតែបំពេញការងារធ្វើការជាកម្មករសំណង់នៅជាន់ទី 20 ជនរងគ្រោះគាត់បានមកឈរនៅរានជណ្តើរយន្តមានកម្មករផ្សេងៗចូលក្នុងជណ្តើហើយបានបិតទ្វារចុចជណ្តើរចុះមកក្រោមនៅសល់ជនរងគ្រោះនៅខាងលើក៏ធ្លាក់ពីលើនៃអគារកម្ពស់ជាន់ទី 20 មកខាងក្រោមទាក់ទៅនឹងខ្សែភ្លើងហើយក៏បានធ្លាក់បន្តមកជង់លើរបងដែកស័ង្កសីខ្ទាតមកក្រោមធ្លាក់មកដល់ដីបណ្ដាលឲ្យការពិតស័ង្កសីតែម្ដងដោយឡែកជនរងគ្រោះបានរងរបួសបែកក្បាលផុងលលាបាក់ចង្កេះស្លាប់បាត់បង់អាយុជីវិតយ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ។



ក្រោយកើតកើតហេតុសមត្ថកិច្ចជំនាញខាងកោសល្យវិច្ឆ័យបានចុះមកដល់ទីតាំងកន្លែងកើតហេតុដើម្បីធ្វើការពិនិត្យសពជនរងគ្រោះថាជនរងគ្រោះពិតជាស្លាប់ដោយសារធ្លាក់ពីលើអគារកម្ពស់ជាន់ទី 20 មកដីពិតប្រាកដមែន។បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកបារាយណ៍ខេត្តកំពង់ធំ៕