About Me

header ads

ក្មេងប្រុស 2 នាក់បងប្អូនជីដូនមួយអាយុត្រឹម 2 ឆ្នាំបានលង់ទឹកស្លាប់ក្នុងស្រះនៅពេលដែលឪពុកម្ដាយមិននៅផ្ទះ

កំពង់ឆ្នាំង៖ ក្មេងប្រុសពីនាក់បងប្អូនជីដូនមួយអាយុត្រឹមតែ 2 ឆ្នាំ បានលង់ទឹកស្លាប់ខណៈដែលម្ដាយយកទៅផ្ញើនឹងជីតា។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង 2 និង 30 នាទីរសៀលថ្ងៃទី 30 ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះ ឈ្មោះ ណាន រ៉េត ស្ថិតនៅក្នុងភូមិត្រដក់ពង ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ ។ អធិការនគបាលស្រុកសាមគ្គីមានជយ័បានឲ្យដឹងថាក្មេងប្រុសរងគ្រោះទាំង 2 នាក់ ម្នាក់ឈ្មោះ រស់ សំណាង អាយុ 2ឆ្នាំ និងម្នាក់ទៀត ឈ្មោះ រស់ សុជាតិ អាយុ 2 ឆ្នាំដូចគ្នា ទាំងពីរនាក់ត្រូវជាបងប្អូនជីដូនមួយនឹងគ្នាមានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ នៅមុនពេលកើតហេតុ ឪពុក ម្ដាយ ក្មេងរងគ្រោះទាំងពីរនាក់មិនបាននៅផ្ទះទេ ហើយបានយកកូនទៅផ្ញើនឹងជីតាឈ្មោះ ថន រស់ អាយុ៥០ឆ្នាំ ឲ្យជួយមើលថែ ។ ប៉ុន្តែជីតាភ្លេចខ្លួនដេកលក់ស្រាប់តែងើបឡើងបាត់ចៅយូរមិនបានដឹងថាក្មេងចុះលេងទឹកពីពេលណានោះទេ ក៏ស្រាប់តែពេលបាត់ចៅ ទាំង ២ នាក់ ហើយក៏ឱ្យអ្នកជិតខាងជួយដើររក និងបានចុះរាវរកក្នុងស្រះក៏បានប្រទះឃើញក្មេងទាំងពីរនាក់បានលង់ទឹកស្រះស្លាប់បាត់អស់ទៅហើយ ។ ក្រោយពីសមត្ថកិច្ច នគរបាលបានធ្វើការពិនិត្យរួច ក្មេងទាំងពីរពិតជាស្លាប់ដោយសារការលង់ទឹកស្លាប់ពិតមែននិងបានប្រគល់សពក្មេងប្រុសទាំងពីរនាក់ទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណីផងដែរ ៕