About Me

header ads

ផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង 11 គីឡូម៉ែត្រត្រូវបានចាប់ផ្ដើមកសាងហើយតាមការសន្យារបស់ក្រុមការងារថ្នាក់ជាតិជូនប្រជាពលរដ្ឋ

កំពង់ឆ្នាំង:
ប្រជាពលរដ្ឋនៅក្នុងឃុំ៣នៃស្រុកកំពង់ត្រឡាចទទួលបានផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង 11 គីឡូម៉ែត្រភ្ជាប់ចេញពីចំណុចសាលាបឋមសិក្សាអ្នកតាហាងឆ្លងកាត់ឃុំ 3មាន ឃុំកំពង់ត្រឡាច  ឃុំច្រេស  និងឃុំតាជេស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង  ។



ប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងដូចគ្នាថាផ្លូវមួយខ្សែនេះពីដើមជាផ្លូវរទេះគោដែលពិបាកក្នុងការធ្វើដំណើរសម្រាប់បងប្អូនប្រជាពលរដ្ឋក្រោយមកមានការកសាងផ្លូវជាគ្រោះក្រហមរបស់អង្កការក្រៅរដ្ឋាភិបាលតែវាមានទំហ៊ុផ្លូវនេះតូចពិបាកក្នុងការធ្វើដំណើរណាស់ ក្រោយមកបានរងកាតខូចខាតបើរដូវវស្សាវិញកាន់តែពិបាកខ្លាំងហើយរដូវប្រាំងខ្សាច់ទៀតផង ។


ប្រជាពលរដ្ឋបានសម្តែងពីទឹកចិត្តសប្បាយរីករាយដែលការទន្ទឹងរងចាំយូរហើយនោះតាមការសន្យាឥឡូវបានបានមកដល់ផ្លូវមួយខ្សែរដែលកំពង់ធ្វើការសាងសងផ្លូវនេះគម្រោងក្រាលកៅស៊ូដែលមិនធ្លាប់មានហើយក៍ជាប្រវត្តិសាស្ត្រដែលនៅជនបទមានផ្លូវក្រាលកៅស៊ូបែបនេះ និងងាយស្រួលក្នុងការធ្វើដំណើរដឹកកសិផលទៅកាន់ទីផ្សារនិងដឹកអ្នកជម្ងឺទៅមន្ទីពេទ្យ  សាលារៀនបានរហស័ផងដែរ ។


បងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខនិងឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់ត្រឡាចខណះដែលផ្លូវមួយខ្សែនេះកាត់តាមភូមិស្រុករបស់គាត់សូមឱ្យសម្ដេចមានសុខភាពបរិបូណ៌ប្រាជ្ញាឈ្លាសវៃបន្តដឹកនាំប្រទេសជាតិជារៀងរហូត ។


អនុប្រធានទី 1 ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងឯកឧត្តម ញាណឡេង បានឲ្យដឹងថាផ្លូវមួយខ្សែនេះមានប្រវែង 11 គីឡូម៉ែត្រខ្នងលើ 6 ម៉ែត្រតភ្ជាប់ចេញពីផ្លូវកៅស៊ូក្នុងឃុំកំពង់ត្រឡាចទៅឃុំច្រេសនិងបានតភ្ជាប់មកផ្លូវក្រាលកៅស៊ូក្នុងឃុំតាជេសដែលជាគម្រោងសាងសង់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។ពាក់ព័ន្ធនឹងករណីខាងលើនេះប្រធានមន្ទីអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំងលោក ជិនរដ្ឋា បានអោយអ្នកយកព័ត៌មានយើងដឹងថានៅថ្ងៃទី០១កក្កដា២០២០នេះផ្លូវ១ខ្សែប្រវែង១១គីឡូម៉ែត្រចាប់ផ្តើមការសាងសង់នៅក្នុងខែមករា២០២០ហើយការសាងសង់នេះក្រោមជំនួយឥតសំណងរបស់សាធារណះរដ្ឋប្រជាមានិតចិន តាមរយះក្រសួងអភិវឌ្ឍន៍និងត្រូវបានបញ្ចប់នៅឆ្នាំ២០២១ខាងមុខនេះផងដែរ៕