About Me

header ads

U19 កម្ពុជាចាប់ឆ្នោតប៉ះពូលជាមួយម្ចាស់ផ្ទះអ៊ុយប៊េកគីស្តង់

ក្រោយរង់ចាំអស់រយៈពេលជាយូរ កាលពីម្សិលមិញនេះមានការចាប់ឆ្នោតចែកពូលនៃការប្រកួតពានរង្វាន់ AFC U19 Championship ជុំផ្តាច់ព្រ័ត្រដែលរៀបចំធ្វើឡើងនៅប្រទេសអ៊ុយប៊ែកគីស្តង់។ ក្នុងនោះក្រុមយុវជនគោព្រៃអាយុក្រោម១៩ឆ្នាំរបស់ស្ថិតក្នុង Pot3 មុនពេលចាប់ឆ្នោត។ បន្ទាប់ពីចាប់ឆ្នោតរួច លទ្ធផលឃើញថា កម្ពុជាស្ថិតក្នុងពូលជាមួយម្ចាស់ផ្ទះ អ៊ុយប៊េកគីស្តង់, ឥណ្ឌូនេស៊ី និងអៀរ៉ង់។


ជាក់ស្តែងក្រុមទាំង៣សុទ្ធតែមានកម្រិតសមត្ថភាពប្រកួតប្រជែងលើកម្ពុជាក៏មែនពិត ប៉ុន្តែត្រូវចាំថាក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំបានឆ្លងមកដល់ជុំចុងក្រោយនេះក៏មិនធម្មតាដែរដោយយើងបានប្រកួតឈ្នះ៤ប្រកួត និងចាញ់ត្រឹមតែ១ប្រកួតប៉ុណ្ណោះក្នុងវគ្គជម្រុះដែលធ្វើឡើងនៅប្រទេសកម្ពុជាយើងផ្ទាល់តែម្តងកាលពីអំឡុងវិច្ឆកាឆ្នាំ២០១៩។ ដោយកាលនោះយើងចាញ់ម៉ាឡេស៊ី ៤-៥ ក្រោយមកទៀតឈ្នះកោះម៉ារីយ៉ាណាយ៉ាងចាស់ដៃដោយលទ្ធផល ៩-០, មុនទៅយកឈ្នះថៃ ២-១ និងបន្តយកឈ្នះប្រ៊ុយណេ ៣-០ ទៀត។ ហើយកាលនោះកីឡាករដែលឡើងជើងខ្លាំងក្នុងទីលានគឺ សៀង ចន្ធា ដែលបច្ចុប្បន្នកំពុងលេងនៅ ឯក្លិបបឹងកេតឯណោះ។


ក៏សូមបញ្ជាក់ផងដែរថា ការខិតខំប្រឹងប្រែងដុសខាតថ្នាលយុវជនរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញផ្លែផ្កាមកជាបណ្តើរៗហើយដោយលទ្ធផលដែលយុវជនយើងសម្រេចបាននាប៉ុន្មានឆ្នាំចុងក្រោយមានភាពល្អប្រសើរច្រើនបើប្រៀបនឹងឆ្នាំមុនៗ ពិសេសយុវជនអាយុក្រោម២២ឆ្នាំយើងបានទៅធ្វើព្យុះធ្វើភ្លៀងនៅកីឡាស៊ីហ្គេមលើកទី៣០ នាប្រទេសហ្វីលីពីនកាលពីចុងឆ្នាំ២០១៩ កន្លងទៅនេះផង។