About Me

header ads

បុរសសង្ហា Taecyeon 2PM ទទួលស្គាល់ថាកំពុងស្ថិតក្នុងទំនាក់ទំនងស្នេហាជាមួយនារីម្នាក់

តារាកូរ៉េលោក Taecyeon សមាជិកក្នុងក្រុមចម្រៀង បានទទួលស្គាល់ថាមានកំពុងស្ថិតក្នុងទំនាក់ទំនងស្នេហាជាមួយនឹងនារីម្នាក់។ នេះបើតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់កូរ៉េខាងត្បូងមួយបញ្ជាក់ថាលោក Taecyeon កំពុងមានទំនាក់ទំនងស្នេហាជាមួយមនុស្សស្រី ក្រៅរង្វង់សិល្បៈម្នាក់ ដែលគូស្នេហ៍មួយគូនេះ ត្រូវបានគេប្រទះឃើញរូបភាពនៃការណាត់ជួបគ្នា នៅឯកសិដ្ឋានចិញ្ចឹមសត្វមួយនៅ Pyeongchang ក្នុងខេត្ត Gangwon (កាងវ៉ុន)។



ចំណែក 51K ភ្នាក់ងារផ្ទាល់របស់កំលោះសង្ហារូបនេះ បានឆ្លើយតបថាជាការពិត ដែល Taecyeon បច្ចុប្បន្នកំពុងមានទំនាក់ទំនងជាមួយអ្នកដែលមិនមែនជាអ្នកល្បីល្បាញ ពួកយើងកំពុងប្រយ័ត្នប្រយែងចំពោះព័ត៌មានលេចលឺជាច្រើន ដែលនេះជាភាពឯកជនរបស់តារាប្រុសរូបនេះ។  គួរបញ្ជាក់ថា តារាសម្តែង និងតារាចម្រៀងរ៉េប លោក ថេស៊ីយ៉ន នឹងត្រៀមថតខ្សែភាពយន្តភាគមួយ ក្រោមចំណងជើងថា “Hansan” ជាចំណងដៃថ្មីសម្រាប់អ្នកគាំទ្រថែមទៀតផង។





ប្រែសម្រួលពីៈ allkpop