About Me

header ads

ចម្រៀងថ្មីរបស់តារាប្រុស ៣ រូបក្នុងក្រុម Super Junior-K.R.Y បានហក់លោតឡើងដល់ចំណាត់ថ្នាក់លេខ១ នៅលើបណ្តាញសង្គម Twitter

ផលិតកម្ម SM បានបង្ហាញចេញនូវអាល់ប៊ុមចម្រៀងថ្មី ជាអាលប៊ុមខ្នាតតូចទី១ របស់តារាចម្រៀង ៣ រូបក្នុងក្រុម Super Junior-K.R.Y ក្រោមចំណងជើងថា When We Were Us មានន័យជាភាសាខ្មែរថា នៅពេលដែលយើងក្លាយជាយើងតែមួយ។ វីដេអូចម្រៀងនេះ ត្រូវបានបង្ហាញចេញកាលពីយប់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីមានការរង់ចាំជាយូរពីសំណាក់អ្នកគាំទ្រកូរ៉េទូទាំងប្រទេស។ ចម្រៀងមនោសញ្ជេតនាថ្មីនេះ កំពុងទាញយកពីមហាជននៅលើតារាង iTunes ទូទាំងពិភពលោកផងដែរ។ លើសពីនេះទៀតអាល់ប៊ុមទី១របស់ Super Junior-K.R.Y ក៏បានហក់លោតឡើងដល់ចំណាត់ថ្នាក់លេខ១ នៅលើ realtime របស់បណ្តាញសង្គមធ្វីតទ័រ នៅប្រទេសកូរ៉េ ម៉ាឡេស៊ី ម៉ិចស៊ិកូ សិង្ហបុរី និងឥណ្ឌូនេស៊ីទៀតផង។




គួរបញ្ជាក់ថា ក្រុម Super Junior-K.R.Y  គឺជាក្រុមរងផ្លូវការដំបូងនៃក្រុមចម្រៀងបុរសកូរ៉េខាងត្បូង Super Junior ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ដែលរួមមានអ្នកច្រៀងបីរូបគឺកំលោះសង្ហារ Yesung, Ryeowook និង Kyuhyun តំណាងឱ្យអក្សរកាត់ថា K.R.Y  នេះតែម្តង។
ប្រភពយូធូបឆាណែល៖ SMTOWN