About Me

header ads

យុវជនម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Range Rover ជ្រុលទៅបុករ៉ឺម៉កដឹកបន្លែរុញទៅបុកនិងស្ត្រីម្នាក់ទៀតរងរបួសព្យាយាមបើកគេចត្រូវបានប្រជាពលរដ្ឋឃាត់ជាប់

ភ្នំពេញ: យុវជនម្នាក់បើករថយន្តទំនើបម៉ាកRange Roverមួយគ្រឿងជ្រុលទៅបុករ៉ឺម៉កដឹកបន្លែចតស្ងៀមពីក្រោយរុញទៅបុកស្ត្រីម្នាក់កំពុងអង្គុយលក់បន្លែបណ្ដាលឲ្យរងរបួសជើងហេីយរថយន្តបង្កព្យាយាមបើកគេចចេញពីកន្លែងហេតុទាំងបែកកង់មុខម្ខាងបានរាប់សិបម៉ែត្រត្រូវបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នេះបាននាំគ្នាឃាត់ជាប់ប្រគល់ជូនសមត្ថកិច្ច។


ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង ១២ យប់រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី ២៣ ខែមិថុនា​ ឆ្នាំ ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េតសង្កាត់ផ្សារដើម គរខណ្ឌទួលគោក រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​  មុនកើតហេតុគេឃើញយុវជនម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿងពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BF-1768ធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករ៉ឺម៉កដឹកបន្លែមួយគ្រឿងចតស្ងៀមទិសដៅស្របគ្នាពីក្រោយបណ្តាលឲ្យរ៉ឺម៉ករុញទៅបុកនិងស្ត្រីម្នាក់ទៀតកំពុងអង្គុយលក់បន្លែរងរបួសជើងម្ខាង។ បន្ទាប់មកសាច់ញាតិបានបញ្ជូនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដោយខ្លួនឯង។ចំណែករថយន្តបង្កមិនបានឈប់នៅនឹងកន្លែងកើតហេតុទទួលខុសត្រូវនោះទេបានព្យាយាមបើកចេញពីកន្លែងកើតហេតុទាំងបែកកង់មុខម្ខាងខាងស្ដាំបានរាប់រយម៉ែត្រត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នេះក៏បាននាំគ្នាឃាត់ជាប់ទាំងរថយន្តនិងតែកុងទុកប្រគល់ជូនសមត្ថកិច្ច។




ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់នឹងមានតំណាងភាគីទាំងសងខាងចុះមកដល់កន្លែងកើតហេតុនិងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោងទើបខាងភាគីរថយន្តបានចេញសំណងចំនួន ៥០០ដុល្លារទៅឲ្យភាគីរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ​សុខា