About Me

header ads

បុរសម្នាក់បេីកPassAppមកពីទិញម្ហូប​ អកុសលជំងឺបេះដូងរេីឡេីងបណ្ដាលឲ្យធ្លាក់ស្លាប់​ពេលបញ្ចូនដល់មន្ទីពេទ្យ

​ភ្នំពេញ​ ៖​ បុរសម្នាក់បានស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ​ ក្រោយពីបេីកPassAppចេញពីទិញម្ហូបនៅផ្សារប៉េសេ​ ស្រាប់តែជំងឺចាស់រេីឡេីងបណ្ដាលឲ្យធ្លាក់ពីលេីPassApp បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ កាលពីវេលាម៉ោង៧យប់​ ថ្ងៃទី២​ ខែមិថុនា​ ឆ្នាំ​២០២០​ ស្ថិតនៅក្បែរផ្សារបេសេ​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ សពជនរងគ្រោះមានឈ្មោះ​ វ៉ែន​ សុជាតិ​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ មុខរបបរត់រុឺម៉ក​PassApp​ ស្នាក់នៅសង្កាត់បឹងទំពុន២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។



បេីតាមសម្ដីបងប្រុសម្នាក់ត្រូវជាបងប្អូនជីដូនមួយនិងជនរងគ្រោះបានប្រាប់ឲ្យដឹងថា​ សព្វថ្ងៃជនរងគ្រោះមានជំងឺបេះដូងប្រចាំកាយ​ ហេីយមុនពេលកេីតហេតុ​ ជនរងគ្រោះបានបេីករុឺម៉កPassAppចេញពីផ្សារប៉េសេ​ បន្ទាប់ពីទិញម្ហូបរួច​ ខណះបេីកបានពាក់កណ្ដាលផ្លូវក៏ស្រាប់តែមានអាការ:មិនស្រួលខ្លួន​ ហេីយធ្លាក់ពីលេីPassAppតែម្ដង​ និងត្រូវបានបងប្អូនប្រជាពលរដ្ឋដែលស្គាល់ទាក់ទងមកសាច់ញាតិ​ និងទាក់ទងទៅរថយន្តសាមុយដឹកទៅមន្ទីពេទ្យឯកជន​ សួគា៏​ ដេីម្បីសង្គ្រោះបន្ទាន់ផងដែរ​ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ​ ។




​ក្រោយមក​ សពជនរងគ្រោះក៏ត្រូវបានសាច់ញាតិឲ្យគ្រូពេទ្យដឹកយកមកគេហដ្ឋាន​វិញ​ ដោយមិនបានប្ដឹងផ្ដល់ទៅសមត្ថកិច្ចពាក់ព័ន្ធនៃការស្លាប់របស់ជនរងគ្រោះនោះទេ និងឲ្យសមត្ថកិច្ចធ្វេីកំណត់ហេតុ​ ទេីបរៀបចំបូជាតាមប្រពៃណី​ ៕​