About Me

header ads

តារាសម្តែងថៃល្បី Nadech បង្ហាញពីសុភមង្គលតិចៗជាមួយគូស្នេហ៍ YaYa ក្នុងឱកាសបញ្ចប់បរិញ្ញាបត្រថ្នាក់ជាន់ខ្ពស់

តារាសម្តែងថៃជួរមុខ លោក Nadech និងកញ្ញា Yaya បានក្លាយជាគូស្នេហ៍តារាសម្តែងមួយគូ ដែលប្រិយមិត្តទន្ទឹងរង់ចាំថ្ងៃពិសេសរបស់អ្នកទាំងពីរជាយូរមកហើយ និងប្រាថ្នាចង់ឱ្យកើតមាននៅពេលឆាប់ៗខាងមុខនេះទៀតផង។ គូស្នេហ៍មួយគូនេះ តែងតែបង្ហាញពីភាពផ្អែមល្អែមមិនថាជាទង្វើ និងពាក្យសម្តីប៉ុណ្ណោះទេ ជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើន រមែងលើសជាតិស្ករចំពោះទំនាក់ទំនងស្នេហា និងភាពគួរឱ្យស្រលាញ់របស់តារាសម្តែងទាំងពីរ។ ដោយឡែកនៅពេលថ្មីៗនេះ លោក ណាដេត ក៏បានបង្ហោះឃ្លីបវីដេអូមួយ បង្ហាញពីសុភមង្គលតិចៗ ជាមួយនឹងគូស្នេហ៍ យ៉ាយ៉ា ក្នុងឱកាសថ្ងៃបញ្ចប់បរិញ្ញាបត្រថ្នាក់ជាន់ខ្ពស់របស់ខ្លួន។





ក្នុងនោះ សំណព្វចិត្តយ៉ាយ៉ា ក៏បានជូនពរ និងត្រេកអរចំពោះការសម្រេចបាននូវភាពជោគជ័យមួយនេះ។ គួរបញ្ជាក់ថា លោក ណាដេត គុគីមីយ៉ាក់ បានបញ្ចប់ថ្នាក់អនុបណ្ឌិតជាន់ខ្ពស់ ផ្នែកសិល្បៈនៃការទំនាក់ទំនង នៅសកលវិទ្យាល័យ Rangsit University ដោយមូលហេតុវិបត្តិនៃជំងឺកូវីដ១៩ នេះ ទើបពុំមានការរៀបចំពិធីជួបជុំអបអរ ក្នុងឱកាសទទួលសញ្ញាបត្ររបស់សិស្សានុសិស្សគ្រប់ជាន់ថ្នាក់។