About Me

header ads

Mark Print និង Mew Nittha បានរួមគ្នាធ្វើឱ្យទស្សនិកជនបង្ហូរទឹកភ្នែក ព្រមនឹងស្នាមញញឹម Happy Ending នៃខ្សែភាពយន្តភាគថ្មី

តារាសម្តែងពីរដូងប្រចាំប្រទេសថៃ គឺកំលោះសង្ហា Mark Print និងស្រីស្រស់ Mew Nittha បានកំពុងរួមគ្នាធ្វើឱ្យអ្នកគាំទ្រមានសេចក្តីសុខផ្លូវចិត្តយ៉ាងពេញទំនឹង ជាមួយនឹងការទស្សនាការសម្តែងរបស់អ្នកទាំងពីរ នៅក្នុងខ្សែភាពយន្តភាគថ្មី ក្រោមចំណងជើងថា លួចស្រលាញ់លោកស្វាមីស្ទើរប្រេះដើមទ្រូង-My Husband In Law។ តាំងពីចាក់ផ្សាយភាគដំបូងរហូតមកដល់ភាគបញ្ចប់នារាត្រីម្សិលមិញនេះ អ្នកគាំទ្រជាច្រើនពេញបណ្តាញសង្គមអ៊ីនស្តាក្រាម និងនៅក្នុងគេហទំព័រយូធូបផ្លូវការរបស់ Ch3Thailand បានសម្តែងអារម្មណ៍រំភើបផង រីករាយផង ទុក្ខសោកសម្រក់ទឹកភ្នែកផង ចំពោះរឿងរ៉ាវស្នេហារបស់អ្នកទាំងពីរ ដែលមានចិត្តលួចស្រលាញ់គ្នាតាំងពីវិទ្យាល័យមកម្ល៉េះ រហូតឈានមកដល់ការលះបង់ជីវិតដើម្បីគ្នា ព្រោះចង់រៀបអាពាហ៍ពិពាហ៍ជាមួយគ្នាយ៉ាងពិតប្រាកដ។




តួឯកប្រុសលោក ធៀន សម្តែងដោយ Mark និងតួឯកស្រី មើយ សម្តែងដោយ Mew Nittha ពិតជាមិនបានធ្វើឱ្យអ្នកទស្សនាខកបំណងនោះទេ។ ទស្សនិកជនទាំងអស់ ពិតជាលង់ខ្លួន និងសម្តែងការពេញចិត្តយ៉ាងខ្លាំង ចំពោះឈុតឆាកនាវគ្គបញ្ចប់នៅរាត្រីម្សិលមិញនេះ Happy Ending តែម្តង។
គួរបញ្ជាក់ថា ខ្សែភាពយន្តភាគថ្មីរបស់តារាសម្តែងទាំងពីរដូងនេះ ក៏ទទូលបានការគាំទ្រខ្លាំងក្លានៅក្នុងបណ្តាប្រទេសអាស៊ី រួមទាំង ប្រទេសចិន ដែលបានទិញសិទ្ធិយកទៅចាក់បញ្ចាំងទៀតផង។