About Me

header ads

តារាថៃ Mark Prin ប្រកាសថានឹងរៀបការជាមួយ Kimberly ក្រោយរូបនាងកំពុងដុតភ្លើងប្រច័ណ្ឌ

តារាសម្តែងប្រចាំប្រទេសថៃគឺ លោក Mark Prin ដែលមានឈ្មោះដើមថា ព្រីន សុផារ៉ាត់ កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ និងបណ្តាប្រទេសអាស៊ីជាដើម ជាមួយនឹងស្រស់សង្ហារបស់លោក ដែលស្ថិតនៅក្នុងចិត្តរបស់អ្នកគាំទ្រនារីៗជាច្រើន។ យ៉ាងណាមិញបេះដូងរបស់កំលោះសង្ហាររូបនេះ បែរជាត្រូវបានឃុំគ្រងដោយ Kimberly ដែលប្រិយមិត្តបានស្គាល់ថាជាតារាសម្តែងប្រចាំទ្រនំជាមួយនឹងគ្នាទៀតផង។




ខណៈពេលថ្មីៗនេះ លោក Mark Prin បានប្រកាសនៅមុខអ្នកសារព័ត៌មានថា Kimberly ជាមនុស្សស្រីតែម្នាក់គត់ ដែលត្រៀមគ្រងឈុតអាពាហ៍ពិពាហ៍ជាមួយគ្នានៅពេលខាងមុខ។



នេះជាសម្តីដែលលោកអះអាង ក្រោយមិត្តស្រី Kimberly មានចិត្តប្រច័ណ្ឌចំពោះភាពផ្អែមល្អែមដ៏លើសជាតិស្កររបស់លោក Mark Prin និងតារាសម្តែង មីវ នីតថា នៅក្នុងខ្សែភាពយន្តមួយ ដែលទើបបញ្ចប់នៅពាក់កណ្តាលខែមិថុនា កន្លងទៅ។ គួរបញ្ជាក់ថា តារាសម្តែងលោក Mark Prin និង Kimberly បានក្លាយជាគូស្នេហ៍នឹងគ្នារយៈពេល ៧ ឆ្នាំមកហើយ ដោយអ្នកគាំទ្រជាច្រើន ក៏កំពុងរង់ចាំថ្ងៃពិសេសរបស់អ្នកទាំងពីរយ៉ាងអន្ទះសារផងដែរ។




រូបភាពពីៈ Mark Kim VN