About Me

header ads

លោក ហ៊ុន ច័ន្ទរាជ្យ បង្ហើបថាកម្មវិធី Lethwei នៅកម្ពុជានឹងចាប់ផ្តើមក្នុងខែកញ្ញាខាងមុខនេះ

លោក ហ៊ុន ច័ន្ទរាជ្យ អគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជានិងជាប្រធានក្លិប Cambodia Top Team បានប្រាប់ក្រុមការងារព័ត៌មានកីឡាប៉ុស្តិ៍លេខ៥ ថា កម្មវិធី World Lethwei Championship ដែលគ្រោងនឹងរៀបចំនៅកម្ពុជាកាលពីពាក់កណ្តាលខែមេសានោះនឹងត្រូវលើកទៅធ្វើនៅខែកញ្ញាវិញ បន្ទាប់ពីលោកបានពិភាក្សាគ្នាជាមួយភាគីខាងមីយ៉ាន់ម៉ារួចរាល់។ យ៉ាងណាមិញ លោក ហ៊ុន ច័ន្ទរាជ្យ ជឿថាក្រុមកីឡាករ កីឡាការិនី និងក្រុមការងារបច្ចេកទេសរបស់លោកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំកម្មវិធីប្រដាល់ដ៏ធំមួយនេះបានយ៉ាងរលូន ។


សូមបញ្ជាក់ថា កម្មវិធីប្រដាល់ World Lethwei Championship របស់មីយ៉ាន់ម៉ាដែលបងប្អូនធ្លាប់តែឃើញកីឡាករគុនខ្មែរយើងចេញទៅប្រកួតជាបន្តបន្ទាប់នោះនៅពេលនេះបានឈានដល់កិច្ចព្រមព្រៀងនឹងមករៀបចំនៅប្រទេសកម្ពុជាហើយដោយលោក ហ៊ុន ច័ន្ទរាជ្យ ជាអ្នកដឹកនាំរៀបចំផ្ទាល់តែម្តង។ ដំបូងឡើយកម្មវិធី Lethwei នេះគ្រោងធ្វើនៅខែមេសា ប៉ុន្តែដោយសារជំងឺកូវីដ១៩ បានបង្ខំឲ្យលោក ហ៊ុន ច័ន្ទរាជ្យ ផ្អាកមកទល់នឹងពេលនេះ។


ប៉ុន្តែនៅពេលនេះ លោក ហ៊ុន ច័ន្ទរាជ្យ បានបញ្ជាក់បន្ថែមថា លោកនិងភាគីខាងមីយ៉ាន់ម៉ាបានពិភាក្សាគ្នារួចរាល់ហើយថានឹងរៀបចំនៅក្នុងខែកញ្ញា នេះប្រសិនបើស្ថានភាពជំងឺកូវីដ១៩នៅប្រទេសទាំង២បានធូរស្រាលឡើងវិញ។ ចំណែកឯបេក្្ខភាពកីឡាករកីឡាការិនីកម្ពុជាដែលស្ថិតក្នុងជម្រើសដំបូងរបស់លោក ហ៊ុន ច័ន្ទរាជ្យមានដូចជា កីឡាករ រឿង សោភ័ណ្ឌ, ពេជ្រ ម្ទេសខ្មាំង, រិន សារ័ត្ន, ម៉ន សាម៉េត, អេលីត ភក្កី, សុខ រិទ្ធ និងកីឡាការិនី នៅ ស្រីពៅ និង អេព្រីយ៉ានុត ភូថង ហើយអ្នកទាំងអស់នេះក៏សុទ្ធតែធ្លាប់ចេញទៅធ្វើព្យុះធ្វើភ្លៀងនៅលើសង្វៀន Lethwei នៅសហភាពមីយ៉ាន់ម៉ាផងដែរ។