តារាហូលីវូដ Kristen Stewart ត្រៀមសម្តែងជាតួអង្គព្រះនាង Diana នៅក្នុងខ្សែភាពយន្តថ្មី

តារាហូលីវូដ គ្រីសស្តេន ស្តេវ៉ាត នឹងត្រៀមបង្ហាញខ្លួនជាម្ចាស់ក្សត្រី Diana របស់អង់គ្លេសនានៅក្នុងខ្សែភាពយន្តមួយពេលខាងមុខនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតពាណិជ្ជកម្ម Deadline របស់ហូលីវូដបានអះអាង កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០។ Stewart តារាស្រីវ័យ ៣០ ឆ្នាំ ដែលល្បីល្បាញក្នុងខ្សែភាពយន្តរឿង "Twilight Saga" ត្រូវបានជ្រើសរើសឱ្យសម្តែងនៅក្នុងខ្សែភាពយន្តថ្មីនោះ ដែលសាច់រឿងនឹងប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃ អំឡុងដើមទសវត្សឆ្នាំ ១៩៩០ ខណៈពេលមួយដែលព្រះនាង Diana បានសំរេចចិត្តបែកខ្ញែកគ្នាជាមួយព្រះអង្គម្ចាស់ Charles ហើយដកខ្លួនចេញពីការក្លាយជាម្ចាស់ក្សត្រី។




ខ្សែភាពយន្តនេះ នឹងចាប់ផ្តើមចេញថតនៅឆ្នាំ២០២១ ដឹកនាំដោយលោក Pablo Larraín ផលិតកភាពយន្តដែលទទួលបានការកោតសរសើរខ្លាំងចំពោះខ្សែភាពយន្ត "ជែកគី" នៅឆ្នាំ ២០១៦។ ផលិតកររូបនេះ បញ្ជាក់ថា Stewart ជាតារាសម្តែងស្រីដែលសាកសមបំផុតចំពោះការក្តោបនូវតំណែងជាម្ចាស់ក្សត្រី ដែលពោរពេញទៅដោយភាពអាថ៌កំបាំង និងជាមនុស្សស្រីដ៏រឹងមាំម្នាក់ផងដែរ។




រូបភាពពីៈ Reuter