About Me

header ads

កំពុងស្វែងរកកន្លែងញ៉ាំអាហារពេលព្រឹកមែនទេ!! ឥឡូវនេះភោជនីយដ្ឋាន Fu Lu Zu បានបើកបម្រើជូនអាហារពេលព្រឹកហើយ ជាមួយនឹងមុខម្ហូបឆ្ងាញ់ៗ តម្លៃសមរម្យ

កាន់តែពិសេសសម្រាប់លោកអ្នកដែលនិយមទទួលទានអាហារថ្ងៃត្រង់ និងអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ នៅក្នុងភោជនីយដ្ឋានហ៊្វូ លូ ហ្ស៊ូ (Fu Lu Zu) ដែលមានទីតាំងនៅក្នុងបរិវេណសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រានៃរាជធានីភ្នំពេញ។ ឥឡូវនេះ ភោជនីយដ្ឋានហ៊្វូ លូ ហ្ស៊ូ បានបើកបម្រើជូននូវអាហារពេលព្រឹកបន្ថែមទៀត ជាមួយនឹងមុខម្ហូបយ៉ាងឆ្ងាញ់ពិសារ រួមមាន បាយមាន់ហៃណាន បាយទាខ្វៃ គុយទាវ ឬ នំបុ័ង ខគោ ជាដើម ក្នុងតម្លៃមួយដ៏សមរម្យប៉ុណ្ណោះ។ ក្រៅពីនេះទៀត ភោជីយដ្ឋានក៏មានបម្រើជូននូវជម្រើសឌីមស៊ាំ (Dim Sum) ជាង ៣០ មុខ តាមតម្រូវការទទួលទានរបស់លោកអ្នក។





ការពិសារអាហារពេលព្រឹកដ៏ចំបងរបស់អ្នក នឹងកាន់តែមានភាពស្រស់ស្រាយ ជាមួយនឹងទីតាំងដែលមានផាសុកភាព ស្របតាមរចនាបទចិនទៀតផង។ សូមបញ្ជាក់ថា Fu Lu Zu ជាភោជនីយដ្ឋានចិនដ៏ទំនើបមួយ ដែលមានឯកទេសក្នុងការធ្វើម្ហូបចិនយ៉ាងឈ្ងុយឆ្ងាញ់ តាមរចនាបទ និងប្រពៃណីមុខម្ហូបរបស់ចិន។ ចុងភៅជំនាញ ក៏បានត្រៀមចែករំលែកឱ្យលោកអ្នកនូវមុខម្ហូបមកពីខេត្តកំណើតរបស់ខ្លួន គឺខេត្តស៊ីឈួន នៃប្រទេសចិន។ មុខម្ហូបក្នុងខេត្តស៊ីឈួន ត្រូវបានគេកត់សម្គាល់ថាមានរសជាតិហឹរ ឈ្ងុយឆ្ងាញ់ និងសម្បូរបែប។ ជាពិសេសផ្សំរសជាតិដោយម្ទេស និងម្រេចប្រចាំខេត្តស៊ីឈួន ដែលកម្រប្រើប្រាស់នៅក្នុងអាហារនៃតំបន់ផ្សេងៗ។ ដូច្នោះហើយ លោកអ្នកនឹងទទួលបានឱជារសដ៏ឈ្ងុយឆ្ងាញ់ពីភោជនីយដ្ឋានចិន Fu Lu Zu ជាមួយនឹងមុខម្ហូបប្រចាំខេត្តដ៏អស្ចារ្យនេះ។




មុនពេលចូលទៅកាន់តុពិសារអាហារ លោកអ្នកក៏ត្រូវបានស្ទង់កម្តៅ ដោយឧបករណ៍ត្រួតពិនិត្យសីតុណ្ហភាព និងលាងសម្អាតដៃដោយជែល ឬអាល់កុលជាដើម ដើម្បីការពារសុវត្ថិភាពនៃសុខុមាលភាពរបស់អស់លោកអ្នក នៅក្នុងកាលៈទេសៈនាពេលបច្ចុប្បន្ននេះផងដែរ។ “ភោជនីយដ្ឋាន Fu Lu Zu តម្លៃសមរម្យ សេវាកម្មល្អឥតខ្ចោះ ទីតាំងមានផាសុកភាពខ្ពស់ និងមានអនាម័យល្អ។”
លោកអ្នក អាចធ្វើការកក់កន្លែងជាមុនដើម្បីទទួលបានភាពងាយស្រួល ដោយទំនាក់ទំនងទូរស័ព្ទលេខ 023 999 200 សម្រាប់ព័ត៌មានបន្ថែម។
សូមចូលទៅកាន់តំណលីងនេះ https://www.sofitel-phnompenh-phokeethra.com/restaurants-bars/fu-lu-zu/?utm_source=Facebook&utm_medium=AdEN&utm_campaign=FuLuZuReopen