About Me

header ads

បុគ្គលិករបស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមអនឡាញ foodpanda ជាង ១០០នាក់ នាំគ្នាធ្វើការតវ៉ា រឿងក្រុមហ៊ុនទម្លាក់ថ្លៃ និង កាត់បន្ថយម៉ោងនៅខណ្ឌបឹងករងកង

កាលពីវេលាម៉ោង ១០និង ៣០នាទីព្រឹក ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២០ នៅខាងមុខក្រុមហ៊ុន foodpanda ឌេលមានទី តាំងផ្ទះលេខ ៨៨ ផ្លុវលេខ ៣៨៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង មានក្រុមបុគ្គលិកបម្រើការងារផ្នែក ដឹកទំ និញតាមអនឡាញចំនួនជាង ១០០នាក់ បាននាំគ្នាធ្វើការតវ៉ា ដោយទាមទារអោយ ក្រុមហ៊ុន foodpanda រក្សាថ្លៃឈ្នួលដូច ដើម និង បានកាត់បន្ថយម៉ោងធ្វើការរបស់ពួកគេនោះ។

តាមប្រភពព័ត៌មានពីពីបុរសម្នាក់បាននិយាយថា កាលពីពេលប៉ុន្មានថ្ងៃកន្លងមកថ្មីៗនេះ ខាងក្រុមហ៊ុន foodpanda បានធ្វើ ការកាត់បន្ថយប្រាក់ឈ្នួលរបស់ពួគគេ មិនតែប៉ុណ្ណោះក៏បានកាត់បន្ថយម៉ោងធ្វើការអស់ជាច្រើនម៉ោងទៅទៀតស្ទើរតែគ្មានម៉ោងធ្វើការទៅហើយ។ដោយសារតែក្រុមហ៊ុនធ្វើបែបនេះ ក្នុងរយះពេល ៣ថ្ងៃមកនេះខាងបុគ្គលិកទាំងអស់ក៏បាននាំគ្នាធ្វើ ការតវ៉ាដែរ តែស្ងាត់ៗនិងមិនមានដំណោះស្រាយ ទើបក្នុងក្នុងនេះ ពួកយើងក៏បរមូលគ្នាមកធ្វើការតវ៉ាមិនចូលធ្វើការ តវ៉ានៅខាងមុខក្រុមហ៊ុនតែម្តង។

ក្នុងការតវ៉ារបស់ក្រុមបុគ្គលិកដឹកជញ្ជូនតាមអនឡាញរបស់ហ៊ុន foodpanda នេះដែរ តំណាងខាងបុគ្គលិកក៏បាននាំគ្នាចូល ទៅធ្វើការចរចាជាមួយនិងភាគីខាងក្រុមហ៊ុនផងដែរ ដោយភាគីខាងក្រុមហ៊ុនអោយរង់ចាំ ៣ថ្ងៃទៀត និងធ្វើការដោះស្រាយ គ្នាជាបន្តទៀត។