About Me

header ads

ភោជនីយដ្ឋានអាហារអ៊ីតាលី “Do Forni” បានបើកដំណើរការឡើងវិញហើយ ក្រោមបរិយាកាសថ្មីដ៏រ៉ូមែនទិក និងមានផាសុកភាពខ្ពស់

ភោជនីយដ្ឋានអាហារអ៊ីតាលី ដែលធ្លាប់ទទួលបានការពេញនិយមខ្លាំងបានត្រឡប់មកបម្រើអតិថិជនសារជាថ្មីហើយ ក្រោមបរិយាកាសថ្មីដ៏រ៉ូមែនទិក និងមានផាសុកភាពខ្ពស់។ ភោជនីយដ្ឋានឈ្មោះថា Do Forni បានបើកដំណើរការសាជាថ្មីជាមួយនឹងមុខម្ហូប ល្អឥតខ្ចោះ រសជាតិដើមនៃប្រទេសអ៊ីតាលីដើម្បីបម្រើជូនលោកអ្នក ជាមួយនឹងស្រាប្រណិតៗជាច្រើនជម្រើសជាង ៦០ មុខ ធានាថានឹងផ្តល់ជូននូវបទពិសោធន៍មួយដ៏ល្អចំពោះលោកអ្នកដែលអញ្ជើញមក Do Forni។ នេះបើតាមការរៀបរាប់បង្ហាញដោយមេចុងភៅជនជាតិអ៊ីតាលី លោក Valentino Chirico។ មេចុងភៅបានណែនាំម្ហូបពិសេសៗប្រចាំហាងជាច្រើនមុខ រួមមាន ស្តេចខ្យងស្កាឡប់នៃសមុទ្រអាត្លង់ទិក ជាមួយនឹងទឹកជ្រលក់សាហ្វ្រ៊ន មីផាស្តាខ្មៅជាមួយនឹងបង្កង ត្រីឆ្ពុងចៀនជាមួយទឹកប៉េងប៉ោះ និង ស្តេគសាច់គោអូស្ត្រាលីពិសេស។





ភោជនីដ្ឋាន Do Forni បានជ្រើសរើសនូវប្រភេទសាច់គោអូស្ត្រាលីពីតំបន់ Cape Grim នៃកោះ Tasmania ដែលស្ថិតនៅខាងជើងភាគខាងលិចនៃប្រទេស អូស្ត្រាលី អមដោយសមុទ្រធំៗ មានភ្លៀងធ្លាក់គ្រប់រដូវ ដែលធ្វើឲ្យស្មៅរីកលូតឡាស់បានល្អបំផុត។ ដោយសារតែកត្តាអំណោយផងពីធម្មជាតិនេះហើយ  តំបន់ Cape Grim គីជាកសិដ្ឋានផលិតសាច់គោធម្មជាតិដ៏ល្អបំផុតនៅលើសកល។
ស្ថិតនៅចំកណ្តាលនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ភោជនីដ្ឋាន Do Forni ត្រូវបានរៀបចំតុបតែងយ៉ាងល្អប្រណិត ជាមួយនឹងបរិយាកាសដ៏មានផាសុកភាពខ្ពស់ បង្អួចធំៗ សាឡុងស្បែកពណ៌ប្រផេះក្រមៅ និង កៅអីពណ៌ស្លាទុំ ព្រមជាមួយនឹង ឈុតសំលៀកបំពាក់ថ្មីរបស់ក្រុមការងារយើង ដែលឆ្នៃម៉ូតដោយ ក្រុមហ៊ុនឆ្នៃម៉ូត Colorblind ព្រមនឹងសំលេងតន្រ្តីរន្ថើន បង្កើនឲ្យមានភាពរ៉ូមែនទិកមួយសាកសមសម្រាប់ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់លោកអ្នក។




អញ្ជើញធ្វើការកក់តុតាមរយៈគេហទំព័រ https://www.sofitel-phnompenh-phokeethra.com/restaurants-bars/do-forni/  ឬ ទំនាក់ទំនងលេខ 023 999 200។

អំពីសូហ្វីតែលភ្នំពេញភូគីត្រា
សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា គឺជាសណ្ឋាគារប្រណីត តាមបែបបារាំងតែមួយគត់នៅទីក្រុងភ្នំពញ និងទទួលបានពានរង្វាន់ជាច្រើន។ សណ្ឋាគារសូហ្វីតែល មានបន្ទប់ចំនួន ២០១ បន្ទប់ មានស្ប៉ា ក្លឹបហាត់ប្រាណ សាលប្រជុំ Grand Ballroom បំពាក់ដោយសម្ភារៈប្រជុំទំនើបៗ និងភោជនីយដ្ឋានចំនួន ៤ ។ ការតុបតែងតាមរចនាបថបារាំង ផ្តល់ជូនសោភ័ណភាពប្រណិតដែលជម្រុញឱ្យមានការគាំទ្រឥតឈប់ឈរ នៅក្នុងសណ្ឋាគារដែលល្បីល្បាញទូទាំងព្រះរាជាណាចក្រកម្ពុជា។