About Me

header ads

CAMSOC រើសស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា បាន២ទៅ៣ទម្រង់ ដើម្បីត្រៀមទៅសម្រេចចុងក្រោយ

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ក្នុងនាមជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ហៅកាត់ CAMSOC ស្តីពីការសម្រេចលើការជ្រើសរើសស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ឬពាក្យស្លោក ដែលមានពី២ទៅ៣ទម្រង់ ដើម្បីឆ្លងកិច្ចប្រជុំធំដែលគ្រោងនឹងដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការ CAMSOC នាថ្ងៃទី២កក្កដា ខាងមុខ។



ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ឲ្យដឹងថា កិច្ចប្រជុំប្រចាំសប្តាហ៍នេះ គណៈអចិន្ត្រៃយ៍សម្រេចបានលើការជ្រើសរើសរបស់ខ្លួនហើយដោយយកពី២ទៅ៣ជម្រើស ប៉ុន្តែត្រូវរង់ចាំឆ្លងការសម្រេចចុងក្រោយនៅក្នុងកិច្ចប្រជុំធំរបស់ CAMSOC នាពេលខាងមុខឆាប់ៗនេះ ដូចជាស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ឬហៅថាពាក្យស្លោក ដែលទាំងបីទម្រង់នេះយើងបានកែសម្រួលជាច្រើនលើកច្រើនសារ ដើម្បីធ្វើឲ្យកាន់តែមានភាពទាក់ទាញទាំងសោភ័ណ្ឌភាព អត្ថរូប និងអត្ថន័យជាដើម។



ឯកឧត្តម វ៉ាត់ ចំរើន ក៏បានបញ្ជាក់បន្ថែមទៀតថា ទាំង Logo និង Mascot ដែលយើងសម្រេចបានចុងក្រោយនឹងត្រូវដាក់ទៅកាន់សមាជិកស៊ីហ្គេមដើម្បីសុំជាគំនិតយោបល់បន្ថែមទៀត ដោយការធ្វើបែបនេះស្របទៅតាមគោលការណ៍ស្តីពីការពិចារណាយ៉ាងល្អិតល្អន់បំផុតរបស់ CAMSOC ទៅលើការជ្រើសរើសស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា។ បន្ទាប់ពីមានបាវចនា Logo និង Mascot រួចអស់ហើយ CAMSOC នឹងឈានទៅដល់ការគិតគូលើបទចម្រៀងសម្រាប់ប្រើប្រាស់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ វិញម្តង។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានអង្គប្រជុំក៏បានលើកឡើងអំពីគណៈកម្មការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ក្នុងការរៀបចំឡើងវិញក្នុងការបញ្ជូនអត្តពលិកកម្ពុជាចេញទៅហ្វឹកហាត់នៅប្រទេសចិន ដោយឯកឧត្តមចាត់ទុកថា ជាការពន្លឿននៃស្ថានភាពវិបត្តិជំងឺកូវីដ-១៩កាន់តែល្អប្រសើរ ដើម្បីពង្រឹងគុណភាព បច្ចេកទេសរបស់អត្ត
ពលិកជម្រើសជាតិកម្ពុជា ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕