ក្រុមចោរគាស់ផ្ទះលួចម៉ូតូ ០៥នាក់ត្រូវបានកំលាំង នគរបាល ស្រុក សំរោងទង សហការ ស្រាវជ្រាវ រ ហូតបង្រ្កាបបានជាក់ស្ដែងដកហូតវត្ថុតាងម៉ូតូមួយគ្រឿង ប្រគល់ជូនម្ចាស់

ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យលួចម៉ូតូនិងទទួលផលចោរកម្មចំនួន០៥នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង សហការបង្ក្រាបបន្តបន្ទាប់គ្នា។​ តាមការអោយដឹងពីលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងនិយាយថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ វេ លាយប់មិនដឹងម៉ោង  មានជនមិនស្គាល់អត្ដសញ្ញាណ  ធ្វើសកម្មភាពវាយគាស់ផ្ទះ របស់ឈ្មោះ ថន ស្រីនិច ភេទស្រី អាយុ២៤ ឆ្នាំ នៅភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាបង ស្រី ជនរងគ្រោះ  ចោរចូលលួចយកម៉ូតូ ១គ្រឿង ម៉ាកស្មាស់ ពណ៍ខ្មៅ ជារបស់ឈ្មោះ ប៉ិល ស្រីអូន ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ  ដែលផ្ញើទុក នៅផ្ទះបង  ព្រមទាំងលួចសម្ភារៈ  ម៉ូទ័រស្វាន ១ ម៉ូទ័រកាត់ដែក ១ ប៉ុស្ដិផ្សារដែក ១ មួយចំនួន ផងដែរ។ លុះដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ១៥នាទី ជំនាញព្រហ្មទណ្ឌស្រុកសហការ ជាមួយម្ចាស់ម៉ូតូបានឃាត់ខ្លួនជនសង្ស័យ ចំនួន ២ នាក់  ១-ឈ្មោះ សុង ចាន់សាន  ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គ ស្នួល ខេត្តកណ្ដាល ២-ឈ្មោះ សំ  ប៊ុនធឿន ហៅ ឡុច  ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល រួមជាមួយ ម៉ូតូម៉ាកស្មាស់មួយគ្រឿង  ជារបស់ជនរងគ្រោះ នៅចំណុចតាមផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រ  ៣៦ - ៣៧ ស្ថិតនៅភូមិព្រៃពង្រ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ  ។




តាមការបញ្ជាក់ពី រលោកវរសេនីយ៍ឯក  ឃុត   សុផល  អធិការនគរបាល ស្រុក សំរោងទង  ក្រោយប្រ តិបត្ដិការ  ជំនាញ បានសាកសួរជនសង្ស័យបានឆ្លេីយថា  នៅមានបក្ខពួកខ្លួនមួយចំនួនទៀត  លោក បានគោរពស្នេីសុំគោលការណ៍លោកឧត្ដមសេនី យ៍ទោ  សម  សាមួន  ស្នងការ  នគរបាល ខេត្ត  និងកិច្ចសហការសម្របសម្រួលពីរ  ព្រះរាជអាជ្ញា នគរបាល ឈានទៅបន្តឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់បន្ថែមទៀត   ១-ឈ្មោះ ឃិន ខ្លឹម ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំ រោងទង អ្នកប្រព្រិត្ត  ២-ឈ្មោះ ហ៊ុល ត្រុល ហៅ ហ៊ុប ភេទប្រុស  អាយុ ២៩ឆ្នាំ ភូមិត្រពាំងឬស្សី ឃុំ សំបូរ ស្រុកសំរោងទង អ្នកប្រព្រិត្ត  ៣-ឈ្មោះ វរ័ ភា ហៅ ផល ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិព្រៃ គុយ ឃុំត្រពាំងគង ស្រុកសំរោងទង អ្នកយកម៉ូតូទៅបញ្ចាំអោយឈ្មោះ សំ ប៊ុនធឿន  ហៅ  ឡុច។
ជាក់ស្តែង សមត្ថកិច្ច ដកហូតម៉ូតូ ០១គ្រឿង  ស្លាក លេខ  ០១សន្លឹក  ដែករៀនម៉ូតូ  ៣  ក្នុងចំណោមមុខ សញា៥នាក់ មានមុខសញ្ញា ពាក់ព័ន្ធ ដីកាចាប់ខ្លួន ២ នាក់  (ឈ្មោះ  សំ ប៊ុនធឿន នឹងឈ្មោះ  សុង ចាន់សាន ) បច្ចុប្បន្ន ជនសង្ស័យ ទាំង០៥នាក់  សមត្ថកិច្ច ជំនាញ  បានកសាងសំណុំរឿងបញ្ជូនទៅកាន់ អយ្យការ  អ មសាលា ដំបូងខេត្ដកំពង់ស្ពឺ  ដេីម្បី បន្ដនីតិវិធី  ចាតចាត់ការតាមផ្លូវច្បាប់៕