About Me

header ads

ម៉ូតូនិងម៉ូតូបុកគ្នារបួសធ្ងន់ទាំងសងខាងនៅក្រុងតាខ្មៅ

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់នៅព្រហស្បតិ៍ថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០វេលាម៉ោង១៨និង៤៥នាទីល្ងាចនៅចំណុចមុខភោជនីយដ្ឋាន  ខ្យល់ទន្លេ ផ្លូវលេខ២១ស្ថិតនៅភូមិព្រែកខ្សេវ   សង្កាត់រកាខ្ពស់  ក្រុងតាខ្មៅ  ខេត្តកណ្តាល។



ប៉ូលិសបន្តថា  គ្រោះថ្នាក់នេះបង្កដោយម៉ូតូមួយគ្រឿងម៉ាក  សង់ការ៉េ ពណ៌  ក្រហម  ពាក់ស្លាកលេខភ្នំពេញ1W-4362អ្នកបេីកម៉ូតូមិនស្គាល់(អត្តសញ្ញាណ)បេីកម៉ូតូក្នុងទិសដៅពីជេីងទៅត្បូងរួចបត់ឆ្វេងមកដល់ចំណុចកេីតហេតុបានបុកជាមួយម៉ូតូម៉ាកVIVA .110ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1S.3351អ្នកបេីកម៉ូតូ(មិនទាន់ស្គាល់ឈ្មោះ)រងរបួសធ្ងន់  ត្រូវ បានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យស្រុកស្អាងដឹកយកទៅសង្គ្រោះ។ 


ម៉ូតូខូចខាតធ្ងន់០២គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅ។ មូលហេតុមកពីអ្នកបើកម៉ូតូ  សង់ការ៉េ  ពណ៌ក្រហម  បត់ ឆ្វេងខ្វះការប្រុងប្រយ័ត្ន៕