About Me

header ads

កម្មករជាង ៣០០នាក់ តវ៉ាក្រុមហ៊ុនអង្គរបាណាណាបើកប្រាក់ខែមិនទៀងទាត់និងបញ្ឈប់ការងារ

ស្ទឹងត្រែង: កម្មករធ្វើការនៅក្រុមហ៊ុនអង្គរបាណាណាជាង៣០០នាក់ ក្នុងភូមិឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ នៅព្រឹកទី ០៩  ខែមិថុនា ឆ្នាំ២០២០នេះ   បានមកតវ៉ាមុខស្នាក់ការក្រុមហ៊ុន ស្នើឱ្យមន្ទីរបណ្តុះបណ្តាលការងារនិងវិជ្ជាជីវៈខេត្ត ចុះទៅពិនិត្យនិងជួយដោះស្រាយការងាររបស់កម្មកនៅក្រុងក្រុមហ៊ុនផលិតចេកអំបូងនេះ ព្រោះមេការមកថ្មីប្រើប្រាស់កម្មករមិនបានអនុវត្តតាមកិច្ចសន្យា។ តំណាងឲ្យកម្មករលោក ឈាន សំណាង បានស្នើឱ្យលោកប្រធានមន្ទីរបណ្តុះបណ្តាលការងារនិងវិជ្ជាជីវៈខេត្តអញ្ចើញទៅពិនិត្យសកម្មភាពការងារកម្មករផង ព្រោះពួកគាត់រងផលកៀបសង្គាត់ពីមេការវៀតណាម ដោយប្រើប្រាស់កម្មករមានអកប្បកិរិយាមើលងាយមកលើកម្មករប្រើពាក្យអស្សរស់មកលើកកម្មករមិនគោរពតាមកិច្ចសន្យាឡើយ។ 




លោកថានេះជាមេការថ្មីចូលមកបំពេញការងារមិនទាន់បាន២ខែផង ហ៊ានប្រមាថមើលងាយ ហើយដកការងារមិនឱ្យកម្មករ ប្រាក់ខែបើកមិនបានទៀងទាត់និងហ៊ានជ្រើសរើសកម្មករថ្មីរបស់ខ្លួនចូលមកធ្វើការនិងផ្អាក់ការងារកម្មករចាស់ឱ្យធ្វើមួយថ្ងៃឈប់មួយថ្ងៃធ្វើឱ្យពួកគាត់បាត់បង់ប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ លោក ប៊ួ ភិរុន ប្រធានមន្ទីរបណ្តុះបណ្តាលការងារនិងវិជ្ជាជីវៈខេត្តបានសំណូមពរឱ្យកម្មករយើងធ្វើការអត់ធ្មត់និងសូមឱ្យបំបែកហ្វូងចេញពីមុខទីស្នាក់ការរបស់ក្រុមហ៊ុនដើម្បីទុកឱកាសឱ្យមន្ត្រីស្ថាប័នមានសមត្ថកិច្ចធ្វលការដោះស្រាយជូននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះព្រោះនៅថ្ងៃនេះលោកជាប់រវល់ប្រជុំនៅខេត្ត។ សូមបញ្ជាក់ថា កម្មករធ្វើការនៅចំការចេកនេះពួកគាត់ចង់បានការងារធ្វើគ្រប់គ្រាន់ ហើយបើកប្រាក់ខែឱ្យបានគ្រប់និងទៀងទាត់ហើយមិនត្រូវបញ្ឈប់ពួកគាត់ជាកម្មករចាស់នោះទេព្រោះពួកគាត់មកពីបណ្តាខេត្តនានាមកលក់កម្លាំងពលកម្មនៅទីនេះសម្រាប់យកប្រាក់ដោះស្រាយជីវភាព៕