About Me

header ads

សមត្ថកិច្ចបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មបានមួយសំបុកធំនៅក្រុងសែនមនោរម្


ខេត្តមណ្ឌលគិរី៖ មុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មនៅក្រុងសែនមនោរម្យ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានមួយសំបុកធំ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១និង០៥នាទី។ លោកកាន់ ពេញ អធិការក្រុងសែនមនោរម្យ បានឲ្យដឹងថា កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍ស្ពានមានជ័យបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ញៀន សុខធា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបណ្ដោះអាសន្នភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បន្ទាប់មកយើងបានធ្វើការឆែកឆេរលើដងខ្លួន ក៏ប្រទះឃើញមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ០១កញ្ចប់តូច។ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីសួរនាំ។ក្រោយធ្វើការសួរនាំរួចក៏ឈានដល់ធ្វើការឆែកឆេរផ្ទះរបស់ឈ្មោះ គ្រុយ ធូ ស្ថិតនៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយមានការសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។ក្រោយធ្វើការឆែកឆេរយើងបានរកឃើញ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន០៩កញ្ចប់តូច និង០១កញ្ចប់ធំ។ ក្រោយមកសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបន្ថែមចំនួន០៤នាក់ដូចខាងក្រោម ៖ ១.ឈ្មោះ គ្រុយ ធូ ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។២.ឈ្មោះ រិន សីហា ហៅរ៉ូ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។៣.ឈ្មោះ ពៅ ពុត ហៅពឹង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបណ្ដោះអាសន្នភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។៤.ឈ្មោះ រិន រោទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។




វត្ថុតាងរួមមាន៖១.ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន០៩កញ្ចប់តូច ០១កញ្ចប់ល្មម និង០១កញ្ចប់ធំល្មម។២.ម៉ូតូម៉ាកSUZUKI Lets ពណ៌សលាយក្រហម០១គ្រឿង។៣.ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន ៤.ទូរស័ព្ទចំនួន០៤គ្រឿង  ម៉ាកSamsung  ០១គ្រឿង ម៉ាកVivo ០១គ្រឿង ម៉ាក Vfone ០១គ្រឿង ម៉ាកHIYA ០១គ្រឿង ៥.អាយកូម ម៉ាកMotorola ០១គ្រឿង ៦.លុយចំនួន៤៨ ១០០៛។ ដកហូតសម្ភារៈ ១.កងដៃលោហៈធាតុពណ៌លឿងទុំ០១ ២.ខ្សែកនិងបន្តោង លោហៈធាតុពណ៌លឿង០១។ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យនិងវត្ថុតាងខាងលើ ទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធីបន្ត៕