About Me

header ads

រថយន្តសាំយ៉ុងដឹកផលអនុផលព្រៃឈើខុសច្បាប់មួយគ្រឿងរបស់ឈ្មួញជើងខ្លាំងម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបង្ក្រាប!

ស្ទឹងត្រែងៈ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងកាលពីវេលាម៉ោងជាង១យប់អធ្រាតថ្ងៃទី១១មិថុនា២០២០បានធ្វើការចាប់ឃាត់រថយន្តសាំយ៉ុងដឹកផលអនុផលព្រៃឈើមួយគ្រឿងនៅចំណុចជិតអូរពងមាន់ស្ថិតភូមិរាជានុកូលសង្កាត់ក្រុងស្ទឹងត្រែងនាំយកទៅកាន់ទីបញ្ជារដ្ឋានកងរាជអាវុធហត្ថរួចប្រគល់អោយជំនាញរដ្ឋបាលព្រៃឈើ។


មន្ត្រីអាវុធហត្ថខេត្តបានអោយដឹងថាដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីត្រី អៀងវ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងកម្លាំងបានចេញប្រត្តិបត្តិភ្លាមហើយបានដេញតាមស្ទាក់បានខណៈដែលរថយន្តផ្ទុកផលអនុផលព្រៃឈើនោះបានបែកកង់ទៅមុខលែងរួច។លោកថារថយន្តសាំយ៉ុងខាងលើនោះពាក់ផ្លាកលេខភ្នំពេញ២E៣៣៥៨ ពណ៍សរួមទាំងវត្ថុតាងត្រូវបានប្រគល់ជូនរដ្ឋបាលព្រៃឈើនៅព្រឹកថ្ងៃទី១១មិថុនានេះ។

លោក សុខ ស៊ីដា មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងបានបញ្ជាក់ថាលោកបានទទួលវត្ថុបទល្មើសនោះរួចហើយដោយលោកពិនិត្យឃើញថាផលអនុផលអនុផលព្រៃឈើដែលលោកបានទទួលជាប្រភេទឈើសុក្រំ(ទ្វារ)មានចំនួន៤មែត្រគីប២៣៣។

ប្រភពបានអោយដឹងថារថយន្តដឹកទ្វារជាផលអនុផលព្រៃឈើខាងលើគឺមានម្ចាស់ឈ្មោះផាន់ណា គឺជាមេឈ្មួញជើងខ្លាំងខាងលួចដឹកជញ្ជូនឈើចេញពីដែនដីស្រុកថាឡាបរិវ៉ាត់ជាយូរណាស់មកហើយដែលមន្រ្តីជំនាញរដ្ឋបាលព្រៃឈើស្រុកនោះមិនដែលឃើញបង្ក្រាបបាននោះឡើយទើបតែអាវុធហត្ថខេត្តបង្ក្រាបបានចាំតែទទួលតែម្តង។

បច្ចុប្បន្នវត្ថុតាងបទល្មើសកំពុងរក្សាទុកក្នុងខណ្ឌរដ្ឋបាលព្រៃឈើដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។

ឡុងកាន់សំនៀង