About Me

header ads

នាដការដ៏ស្រស់ស្អាត សេរី សុវណ្ណកុសន ចំណាយពេលជាច្រើនឆ្នាំ ដើម្បីសិក្សាសិល្បៈបុរាណ

ប្រិយមិត្តដែលនិយមទស្សនា របាំក្បាច់បុរាណ ឬ របាំព្រះរាជទ្រព្យ ច្បាស់ជាចាប់អារម្មណ៍ នាដការគ្រប់រូបក្នុង ការសម្ដែង ។ ពេលនេះព័ត៌មានសិល្បៈកម្សាន្ត សូមលើកយក ពីការខិតខំប្រឹងប្រែងរបស់ នាដការដ៏ស្រស់ស្អាត សេរី សុវណ្ណកុសន បានចំណាយពេលជាច្រើនឆ្នាំ ដើម្បីសិក្សាសិល្បៈបុរាណ និងចេញទៅសម្ដែងនៅក្រៅប្រទេសដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិ។ នាដការរួសរាយម្នាក់នេះបានចូលរៀនសិល្បៈបុរាណនេះអស់រយៈពេល៩ឆ្នាំ ហើយបន្តមករៀននៅសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ ជំនាញអ្នកដឹកនាំសម្ដែងរបាំបុរាណ ហើយខ្ញុំបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំ២០១៦ ហើយកញ្ញាក៏ទើបបញ្ចប់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស នៅវិទ្យាស្ថានភាសាបរទេស (IFL) កាលពីឆ្នាំ២០១៧។




ការដែលអាចប្រើប្រាស់ភាសាបរទេសបានយ៉ាងស្ទាត់ជំនាញជាឱកាសដែលនាងមានលទ្ធភាពបង្ហាញពីសិល្បៈបុរាណខ្មែរ ដល់បានបរទេសបានស្គាល់ទៀតផងនៅពេលដែលកញ្ញា ទៅសម្ដែងក្រៅប្រទេស ដូចជា ជប៉ុន សិង្ហបុរី ឥណ្ឌា កូរ៉េ ចិន អារ៉ាប់រួម ថៃ និង វៀតណាម ជាដើម ដែលភាគច្រើន គឺជាការអញ្ជើញឲ្យទៅទស្សនកិច្ចនៅក្រៅប្រទេសជាផ្លូវការ ឬទៅធ្វើបទបង្ហាញផ្លាស់ប្ដូរបទពិសោធន៍សិល្បៈរវាងប្រទេសផ្សេងៗជាដើម។






ជាការពិតណាស់ ជាញឹកញាប់នៅក្នុងពិធីសម្ដែងសិល្បៈធំរបស់ជាតិ ក៏មានវត្តមាននាដការីរូបស្អាតនេះចូលរួមសម្ដែង ដោយបង្ហាញនូវកាយវិការទន់ភ្លន់គួរឲ្យចាប់ចិត្តផងដែរ។ ទោះជាមានចំណេះដឹងផ្នែកភាសាអង់គ្លេស ដែលអាចប្រើការបាន និងមានលទ្ធភាពទទួលការងារថ្មីក៏ដោយ ក៏នាងមិនមានបំណងបោះបង់អាជីពជានារីរបាំនេះចោលឡើយ ផ្ទុយទៅវិញនាងមានការសប្បាយចិត្តពេលបានប្រើប្រាស់ភាសាដែលខ្លួនចេះនេះ រៀបរាប់ពីសិល្បៈបុរាណខ្មែរឲ្យគេបានដឹង។ សេរី សុវណ្ណកុសន ជាស្រីកូនទោលក្នុងគ្រួសារមួយដែលមានឪពុកជាមន្រ្តីរាជការ និងម្តាយជាស្រ្តីមេផ្ទះ។ នាងមានវ័យ២៥ ឆ្នាំ កំពុងបម្រើការងារនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាគ្រូបង្រៀនភាសាអង់គ្លេ គោលដៅអនាគតនាងចង់ក្លាយជាគ្រូបង្រៀនមួយរូបផ្នែកសិល្បៈបុរាណ៕
 
អត្តបទ ; ច្រឹក ស្រីអូន
រូបភាព.យូធូប....Meng Bunlo Star......