About Me

header ads

សម្ថកិច្ចកំពុងតែធ្វើចរាចរណ៍សម្រួលក្បួនរថយន្តថ្នាក់ដឹកនាំនៅផ្លូវ ៦០ម៉ែត្រ បុរស ម្នាក់ជិះម៉ូតូមកបុកមន្ត្រីននគរបាលម្នាក់រងរបួសជើងម្ខាងនៅខណ្ឌមានជ័យ

មន្ត្រីនគរបាលទទួលបន្ទុកផ្នែកចរាចរណ៍របស់ប៉ុស្តចាក់អង្រែក្រោមម្នាក់បានរងរបួសជើងខាងស្តាំម្ខាង ខណៈដែលក្រុម សម្ថកិច្ចចម្រុះខណ្ឌមានជ័យមួយក្រុមកំពុងតែឈរធ្វើការសម្រួលចរាចរណ៍អោយក្បួនរថយន្តថ្នាក់ដឹកនាំឆ្លងកាត់ក៏ស្រាប់តែបុរសម្នាក់បានបោះពួយម៉ូតូក្នុងល្បឿនយ៉ាងលឿនមកបុកពេញទំហឹងខ្ទាតដួលជាងមួយម៉ែត្រនោះ។ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១០ និង ០០នាទីព្រឹក ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២០ នៅចំណុចព្រំប្រទល់ខណ្ឌមានជ័យ និង ខណ្ឌដង្កោរ ផ្លូវ ៦០ម៉ែត្រ ភូមិព្រែកតាឡុងទី៣ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីសម្ថកិច្ចម្នាក់បានប្រាប់ឱ្យដឹងថា មន្ត្រីនគរបាលដែលរងគ្រោះថ្នាក់មានឈ្មោះ សាម៉ុន សៅម៉ា អាយុ ៣៣ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមទទួលបន្ទុកផ្នែកចរាចរណ៍ បានរងរបួសត្រង់ជើងខាងស្តាំម្ខាង។មុនពេលកើត ហេតុ មន្ត្រីនគរបាលរងគ្រោះ រួមនិងកម្លាំងមន្ត្រីនគរបាលខណ្ឌមានជ័យ និង កម្លាំងមានសម្ថកិច្ចចម្រុះរបស់ខណ្ឌមានជ័យ ជាច្រើននាក់ទៀតនាំគ្នាឈរសម្រួលក្បួនរថយន្តរបស់ថ្នាក់ដឹកនាំឆ្លងកាត់ ក៏ស្រាប់តែបុរសម្នាក់ជិះម៉ូតូម៉ាក ហុងដាC125 ព៌ណខ្មៅ ពាក់ស្លាកលេខកណ្តាល១AH-៤២៥៨ មួយគ្រឿង បោះពួយក្នុងល្បឿនយ៉ាងលឿនមកបុកខ្ទាតបណ្តាលអោយរង របួសតែម្តង។

ក្រោយពេលកើតហេតុ មន្ត្រីនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមរងគ្រោះត្រូវបានមន្ត្រីនគរបាលបម្រើការងារជាមួយគ្នាបញ្ជូន តាមរថយន្តផ្ទាល់ខ្លួនយកទៅកាន់មន្ទីពេទ្យមិត្តភាពខ្មែរ សូវៀត ដើម្បីធ្វើការព្យាបាល ចំណែកឯបុរសជាអ្នកបើកបរ និង ម៉ូតូបង្ករក៏ត្រូវបានបញ្ជូនយកទោកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្ត ទៅទៀតផងដែរ។