About Me

header ads

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញពិនិត្យការដ្ឋាន សាងសង់ ច្រាំងទន្លេ ប្រវែង ១៨៥ ម៉ែត្រ ស្ថិតនៅក្នុងក្រុងកំពង់ចាម និងចុះពិនិត្យមេីលការស្ថាបនា​ កសាងច្រាំងទន្លេ នៅក្នុងភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញពិនិត្យការដ្ឋាន សាងសង់ ច្រាំងទន្លេ ប្រវែង ១៨៥ ម៉ែត្រ ស្ថិតនៅក្នុងក្រុងកំពង់ចាម និងចុះពិនិត្យមេីលការស្ថាបនា​ កសាងច្រាំងទន្លេ នៅក្នុងភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម

( កំពង់ចាម ):
ដេីម្បីធ្វើការស្តាឡើងវិញ និងការលេីកកម្ពស់ សោភ័ណភាព ក្រុងកំពង់ចាមឲ្យ មានសម្រស់កាន់តែ ស្រស់ស្អាតឡើងថែមមួយកម្រិតទៀតនោះ នាព្រឹក ថ្ងៃ ទី ១៥ ខែមិថុនា​ ឆ្នាំ ២០២០ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន អញ្ជើញពិនិត្យការដ្ឋាន សាងសង់ ច្រាំងទន្លេ ប្រវែង ១៨៥ ម៉ែត្រ ស្ថិតនៅក្នុង ភូមិ ១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម និងចុះពិនិត្យមេីលការស្ថាបនា​ កសាងច្រាំងទន្លេ នៅក្នុងភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយមាការអមដំណេីរដោយមន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត ប្រធានក្រុម ហ៊ុន ទទួលការសាងសង់ និងអាជ្ញាធរក្នុងមូលដ្ឋានផងដែរ ។




ក្នុងនោះដែរ​ ឯកឧត្តម ក៏បានជម្រុញដល់ ក្រុមហ៊ុនអ្នកទទួលការ ធ្វើ យ៉ាងណាត្រូវ យកចិតទុកដាក់គោរពតាមកិច្ចសន្យា ហើយ ការងារសាងសង់ឲ្យ ត្រូវតាមបទដ្ឋានលក្ខណៈ បច្ចេកទេស ទាំង មានគុណភាពរឹងមាំ និងមានសភាពស្រស់ស្អាត តាម គម្រោង​ និងពន្លឿនធ្វេីឲ្យរួចរាល់មុនរដូវទឹកតំឡេីងផងដែរ ។



គួររំលឹកផងដែរថាកាលពី ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ នេះ ខឿនច្រាំងទន្លេ ស្ថិតនៅ ក្នុង ភូមិ ១៥ សង្កាត់ខាងលើ បានបាក់ប្រវែង ៥០ ម៉ែត្រ ដែលធ្វើឲ្យអគាររដ្ឋបាលរបស់ សាលាសង្កាត់កំពង់ចាម រងហានិភ័យខ្ពស់ បេី សិនជាគ្មានការជួយសង្គ្រោះទាន់ពេលវេលាទេនោះ ។ ទោះជា យ៉ាងណា ដោយមានការជួយខ្នះខ្នែងពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្រុមការងារបស់ក្រសួងធនធានទឹក បានបូមខ្សាច់យកមកដាក់ក្នុង បាវតម្រៀប នៅ កន្លែង ស្រុតនោះដើម្បីធ្វើការ សង្គ្រោះ ជាបឋម ជៀសវាង គ្រោះថ្នាក់ ជាយថាហេតុផងដែរ ៕