About Me

header ads

យ៉ាងហោចណាស់ មនុស្សពីរនាក់ រងរបួសធ្ងន់ ដោយសារ ម៉ូតូពីរគ្រឿងព្រលះគ្នា

កោះកុង៖  នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០​ វេលាម៉ោង 19:30នាទី មាន ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង  បង្កឡើងដោយម៉ូតូបុកនឹងម៉ូតូ បើកបរ ស្របទិសគ្នាពីកើតទៅលិច( បុកពីក្រោយ )នៅចំណុចខាងកើតផ្លូវចូលសំណង់ផ្សាកូនកុក ចម្ងាយប្រហែល50 ម៉ែត្រ លើវិថីសាយភូថង ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ។​ សមត្ថកិច្ច​ស្រុកគិរីសាគរ បានលើកឡើងថា ៖  អ្នកបើកបរ ម៉ូតូបង្ក  ឈ្មោះ ឈី  លួយ ភេទប្រុស អាយុ19 ឆ្នាំ មានលំនៅ ភូមិពាមកាយ  ឃុំកោះស្តេច ស្រុកគិរីសាគរ របួសធ្ងន់ (បែក កណ្តាលចិញ្ចើម30ថ្នេរនិងក្បាលផ្នែកខាងក្រោយ 18ថ្នេរ) បើកបរម៉ូតូម៉ាក អុិចសង់ទ័រ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរពីទិសកើតទៅលិចបានបុកម៉ូតូ ម៉ាកវ៉េវ ពីក្រោយ ជិះគ្នា២នាក់ យាយនិងចៅ 1/ឈ្មោះ សុឹម បូណាម៉ារី ភេទ ស្រី អាយុ14ឆ្នាំ អ្នកបើកបរម៉ូតូខាងមុខម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ របួស ស្រាល (ត្រូវជើងស្តាំ៤ថ្នេរ) មានលំនៅ ភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង ។ 2/ឈ្មោះ នួន តាវ  ភេទស្រី អាយុ60ឆ្នាំ  អ្នករួមដំណើរ របួសធ្ងន់ ( ចុងចិញ្ចើម20ថ្នេរ មាត់2ថ្នេរ និងពកក្បាលផ្នែកខាងក្រោយ) ។
មូលហេតុ ម៉ូតូអុិចសង់ទ័រ បើកពីក្រោយវ៉ាស្តាំមិនផុត បណ្តាលអោយបុកម៉ូតូវ៉េវពីក្រោយផ្នែកខាងស្តាំ ធ្វើអោយដួលតែម្តង ។​ សមត្ថកិច្ច​ បន្ថែម​ថា​ ក្រោយកើតហេតុកម្លាំងជំនាញចុះពិនិត្យដល់កន្លែងកើតហេតុ ជនរងគ្រោះ ទាំង៣នាក់ បានបញ្ជូនសំរាក ព្យាបាលនៅគ្លីនិចឯកជន ចំណុចកូនកុក ចំណែកវត្ថុតាងទាំងពីរ បានយករក្សាទុក នៅស្នាក់ការសន្តិសុខកូនកុក ។