About Me

header ads

កម្លាំងកងរាជអាវុធហត្ថស្រុកបុរីអូរស្វាយនិងកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងសហការការជាមួយកម្លាំងរដ្ឋបាលព្រៃឈើបន្តចុះបង្ក្រាបបទល្មើសឈើខុសច្បាប់!

ស្ទឹងត្រែងៈឈើផ្ចឹកមានចំនួនជាង៨មែត្រគូបបន្ថែមទៀតត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកបុរីអូរស្វាយនិងកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងសហការការជាមួយកម្លាំងរដ្ឋបាលព្រៃឈើដុងក្រឡបានបន្តចុះបង្ក្រាបបទល្មើសឈើខុសច្បាប់ដែលឈ្មួញបានយកទៅលាក់ទុកក្នុងទឹកស្រះជម្រៅ៣ទៅ៤មែត្រ។ការបង្ក្រាបនោះបានធ្វើឡើងនៅល្ងាចថ្ងៃទី២៧មិថុនាឆ្នាំ២០២០ស្ថិតក្នុងភូមិ   រិទ្ធីសែនជ័យ២(ភូមិឧបសម្ព័ន្ធ) ឃុំអូរស្វាយស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង
មន្ត្រីអាវុធហត្ថខេត្តស្ទឹងត្រែងបានអោយដឹងថាដោយមានបទបញ្ជាផ្ទាល់ពីឧត្តមសេនីយត្រី អៀងវ៉ាន់ឌីមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមានការសម្របសម្រួលពីលោក ជេត ខេមរ៉ាព្រះរាជអាជ្ញាអមសារលាដំបូងខេត្តកម្លាំងបានឈានចុះទៅរឹបអូសឈើអារលេខ១(ផ្ចឹក)ចំនួន:១២២សន្លឹក=៨,០៥៥ ម៉ែត្រគូប។




គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី២៥មិថុនា២០២០នៅចំនុចUTM(617426-1531819)ជាប់ផ្លូវជាតិលេខ៧ ក្នុងភូមិឬទ្ធីសែនជ័យ២(ឧបសម្ព័ន្ធ)ឃុំអូរស្វាយស្រុកបូរីអូរស្វាយសែនជ័យ២ខេត្តស្ទឹងត្រែងកម្លាំងកងរាជអាវុធហត្ថនិងកម្លាំងរដ្ឋបាលព្រៃឈើក៏បានរឹបអូសឈើអារប្រភេទលេខ១(ផ្ចឹក)ចំនួន១៤៤សន្លឹកស្មើនឹង៨,៨១៨ម៉ែត្រគូប សរុបមានចំនួន១៦.៨៧១មែត្រគូប។
បច្ចុប្បន្នកម្លាំងជំនាញបានដឹកជញ្ជូនឈើខាងលើនោះទៅរក្សាទុកក្នុងស្នាក់សង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡដើម្បីចាត់ការតាមនិតិវិធី។