About Me

header ads

កម្មការនីរោងចក្រកាត់ដេរ២៨នាក់រងរបួសធ្ងននិងស្រាលនៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៏

ខេត្តកំពង់ឆ្នាំងះ
កម្មការិនីរោងចក្រកាត់ដេរ 28 នាក់បានរងរបួសឈួននិងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដីនិងរម៉កដឹកកម្មករ ។ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង 6 និង 30 នាទីថ្ងៃទី 12 មិថុនា 2020បានកើតឡើងរវាងរថយន្ដដឹកដីនឹងរឺម៉កដឹកកម្មកររោងចក្រនៅក្នុងដំណេីរស្របទិសគ្នានៅចំណុចកសិដ្ឋានចិញ្ចឹមត្រីស្ថិតនៅភូមិថ្លុកឫស្សី   ឃុំសេដ្ឋីស្រុកសាមគ្គីមានជ័យ ខេត្តំពង់ឆ្នាំង។
 



សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកស្រុកសាមគ្គីមានជ័យឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡេីងដោយរថយន្តដឹកដីដែលមិនត្រូវគេអោយស្គាល់លេខបានបើកបរក្នុងទិសដៅស្របទិសគ្នាជាមួយនិងរ៉ឺម៉កម៉ូតូដឹកកម្មកលើកំណាតផ្លូវជាតិលេខ៥បានគៀររ៉ឺម៉កម៉ូតូដែលដឹកកម្មកបណ្តាលអោយធ្លាក់ផ្លូវរងរបួសនិងស្រាលផងដែរ  ។នៅក្នុងហេតុការគ្រោះថ្នាក់ចរាចខាងលើនេះបណ្ដាលអោយរបួសកម្មករធ្វើការនៅរោងចក្រTakFook និងT.F.Gចំនួន28នាក់ស្រាល ស្រី27នាក់ធ្ងន់1នាក់ស្រី ។




ក្រោយពេលកើតហេតុកម្មករោងចក្រនៅមន្ទីពេទ្យបង្អែកស្រុកកំពង់ត្រឡាច៤នាក់នៅឃ្លីនិចតែវណ្ណា២៩នាក់អ្នកបេីកបររថយន្តដឹកដីបានរត់គេចខ្លួនបាត់ដោយទុករថយន្តបង្កនៅកន្លែងកើតហេតុ។វត្ថុតាងរថយន្តនិងរ៉ឺម៉កម៉ូតូត្រូវបានសមត្ថកិច្ចរក្សាទុកនៅប៉ុស្ដិរដ្ឋបាលសេដ្ឋីដើម្បីរងចាំធ្វើការដោះស្រាយតាមនិតិវិធីផងដែរ ។សូមបញ្ជាក់ផងដែរថានៅថ្ងៃដដែលអ្នកតំណាងរាស្ត្រមណ្ឌល់កំពង់ឆ្នាំងបានដឹកនាំប្រតិភូចុះធ្វើការសាកសួសុខទុកនិងបាននាំយកថវិការទៅចែកជូនដល់កម្មរោងចក្រដែលរងរបួសធ្ងន់និងស្រាលផងដែ ៕