About Me

header ads

គួរឲ្យអនិច្ចារក្មេងប្រុសស្រី៣នាក់ត្រូវជញ្ជាំងថ្មរលំសង្កត់ស្លាប់

ភ្នំពេញ៖ ក្មេងប្រុសស្រីចំនួន៣នាក់ដែលមានឪពុកម្ដាយជាជាងសំណង់ត្រូវបានជញ្ជាំងឥដ្ឋបាក់រលំសង្កត់បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាអាណាចអធ័មកាល វេលាម៉ោង១រសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងការដ្ឋានសំណង់ផ្ទះល្វែងកំពុងសាងសង់ ស្ថិតនៅខាងកើតវត្តឬស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ចំណែកឯម្ចាស់ការដ្ឋានសំណង់ខាងលើបានបិទបាំងរឿងប៉ុនមហាមេឃនេះមិនឲ្យអាជ្ញាធរខណ្ឌខាងលើបានដឹងឡើង ទើបក្រោយពេលកើតហេតុភ្លាមៗគ្មានអ្នកដឹងរឿងនេះ សោះ។


ក្មេងរងគ្រោះទាំង៣នាក់នោះទី១,ឈ្មោះ ឆេង ញ៉ ភេទប្រុស អាយុ៧ឆ្នាំ ទី២,ឈ្មោះឆេង ចំរើន ភេទស្រី គឺជាបងប្អូនបង្កើនិងគ្នា មានឪពុកឈ្មោះ ម៉េង នី អាយុ៤២ឆ្នាំ និងម្តាយឈ្មោះ ព្រុំ ហួន អាយុ ៤៣ឆ្នាំមុខរបរជាងសំណង់។ទី៣, ឈ្មោះ ម៉េង ទូច ភេទស្រី អាយុ៣ឆ្នាំ មានឪពុកឈ្មោះ ម៉ាប់ ឡុង អាយុ២៨ឆ្នាំ និងម្តាយឈ្មោះ ឆេង នាង អាយុ ២៧ឆ្នាំ មុខរបរជាងសំណង់ ក្មេងរងគ្រោះទាំង៣នាក់រស់នៅក្នុងភូមិសំនយ ឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច ខេត្តព្រៃវែង។


តាមប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុក្មេងៗរងគ្រោះបាននាំគ្នាអង្គុយលេងនៅក្បែរជញ្ជាំងចំណែកឪពុកម្ដាយបានឡើងទៅរៀបឥដ្ឋនៅជាន់ខាងលើ លុះក្រោយមកស្រាប់តែជញ្ជាំងផ្ទះដែលកំពុងសាងសង់ បាក់រលំសង្កត់លើ បណ្ដាលឲ្យស្លាប់តែម្ដង។ក្រោយពេលកើតហេតុ ម្ចាស់ការដ្ឋានខាងលើមិនបានរាយការណ៍ជូនអាជ្ញាធរដើម្បីពិនិត្យកោសល្យវិច័យឡើយ ទើបអាជ្ញាធរមិនបានដឹង ហើយរហូតដល់វេលាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ទើបដឹកសពទៅដល់ស្រុកកំណើតឯខេត្តព្រៃវែងធ្វើបុណ្យតាមប្រពៃណី។ចំណែកអាជ្ញាធររហូតវេលាល្ងាចថ្ងៃដដែលទើបដឹងនិងមានការ ភ្ញាក់ផ្អើលទៅពិនិត្យមើលកន្លែងកើតហេតុទាំងហួសចិត្តព្រោះតែម្ចាស់ផ្ទះល្វែងហ៊ានបិទបាំងរឿងធំប៉ុនមហាមេឃដែលកើតឡើងនៅក្នុងការដ្ឋានរបស់ខ្លួននេះ៕