About Me

header ads

កម្មករនិយោជិតជាង៦ពាន់នាក់នៅខេត្តស្វាយរៀងក្រោយពេលព្យួរការងារទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលនិងក្រុមហ៊ុន

ខេត្តស្វាយរៀង៖កម្មករការនី និយោជិត ចំនួន៦.១៧០នាក់ នៅស្វាយរៀងត្រូវបានទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល និងក្រុមហ៊ុន រោងចក្រ សហគ្រាស បន្ទាប់ពីក្រុមគាត់ត្រូវបានថៅកែរោងចក្រ ព្យូរការងារមួយរយះដោយវិបត្តិជម្ងឺកូវីដ១៩កើតនៅទូទាំងពិភពលោក។​



បើតាមលោក អ៊ូ សាខឿន ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បានបានអោយដឹងនៅរសៀលថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២០ថា ដោយមានវិបត័ជម្ងឺ កូវីដ១៩ រួមនិង វត្ថុធាតុដើមផលិតមិនគ្រប់គ្រាន់ ពិសេសជួបកង្វះទីផ្សារនិងអ្នកបញ្ជាទិញលក់ផលិតផលច្រើនដូចពេលមុន គិតមកដល់ថ្ងៃទី១០ ខែមិថុនាម្សិលមិញនេះនៅក្នុងតំបន់សេដ្ឋកិច្ច ស្វាយរៀង មានក្រុមហ៊ុន និងរោងចក្រ ចំនួន១៦ ត្រូវបានថៅកែ  សុំព្យូរកិច្ចសន្យាការងារតាមប្រពន្ធ័ស្វយ័ប្រវត្តកម្ម ដោយដាក់អោយកម្មករ និយោជិត សំរាកពីការងាររយះពេលខ្លីចំនួន ប្រាំបីពាន់៦៤៨នាក់ ក្នុងចំណោមកម្មករ បំរើការងារទាំង១៦ក្រុមហ៊ុនចំនួន ២.២៧៤៦នាក់ ។



លោកបានបញ្ជាក់ថាក្នុងចំណោមកម្មករ កម្មការិនី និងនិយោជិត ដែលក្រុមហ៊ុន រោងចក្រ សហគ្រាស ចំនួន១៦ ដាក់អោយសំរាកការងាររយះពេលខ្លី តាមរយះមន្ទីរការងារ ចេញលិខិតអនុញ្ញាត្តិព្យួរការងារតាមប្រពន្ធ័ស្វយ័ប្រវត្តិកម្ម មានកម្មករនិយោជិត ចំនួន  ៦ ពាន់១៧០នាក់ ដែលបំរើការងារនៅក្នុងក្រុមហ៊ុនចំនួន១១ក្រុមហ៊ុន  បានទទួលថវិកាពីរាជរដ្ឋាភិបាលក្នុងមួយខែចំនួន ៤០ដុល្លា និង៣០ដុល្លាទៀតពីថៅកែរួចរាល់ហើយ នៅប៉ុន្មានថ្ងៃនេះដើម្បីទ្រទ្រង់ជីវភាព បន្ទាប់ពីថៅកែបានព្យួរការងារដល់ពួកគាត់ទាំងជាង៨ពាន់  ហើយមន្ទីរនិងបន្តសម្របសម្រួលបើកផ្តល់អោយក្រុម កម្មករបន្ថែមទៀត បន្ទាប់ពីក្រុមការងារជំរឿនចំនួនកម្មកររួច ។



ខេត្តស្វាយរៀង ជាខេត្តមួយដែលរាជរដ្ឋាភិបាល បានបង្កើតអោយមានតំបន់សេដ្ឋកិច្ចពិសេស នៅឆ្នាំ២០០៥ រហូតមកដល់បច្ចប្បន្ន ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសដល់ទៅចំនួន១១តំបន់  នៅក្នុងដំណើរការផលិតផលិផលនាំចេញរបស់រោងចក្រ សហគ្រាស ចំនួន៨តំបន់ ទោះមានវិបត្តជម្ងឺកូវីដ១៩ បានផ្ទុះនៅក្នុងពិភពលោក ហើយមិនសូវដំណើរការផលិតនោះ នៅទូទាំងខេត្តមានក្រុមកម្មករ កម្មការិនី និងនិយោជិតចំនួនតែជាង ៨ពាន់នាក់ ក្នុងចំណោម កម្មករជាង៧ម៉ឺននាក់ដែលកំពុងប្រតិបត្តការងារជំនាញរបស់ពួកគេផងដែរ៕