About Me

header ads

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចែកជូនដល់ គ្រួសារងាយរងគ្រោះ ចាស់ជារា គ្រួសារមានជីវភាពខ្វះខាត សរុបចំនួន ២១ គ្រួសារ នៅឃុំចំបក់ ស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖នៅថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដឹកនាំដោយ លោក ជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ(ចាស់ជារា ៩ គ្រួសារ និងគ្រួសារ មានជីវភាពខ្វះខាត ១២ គ្រួសារ ) សរុបចំនួន ២១ គ្រួសារ នៅឃុំចំបក់ ស្រុកស្វាយជ្រំ ។




នាឱកាសនោះលោកជំទាវ ដួង វណ្ណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា " ។



លោកជំទាវបានបញ្ជាក់បន្ថែមថា:  ជំងឺកូវីដ ១៩ នេះមិនទាន់ចប់នៅឡើយទេ ហេតុនេះយើងត្រូវប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតនៅតំណាក់កាលរលកទី ២ ក្នុងការពារសុខភាព និងធ្វើអនាម័យតាមការណែនាំរបស់លោក គ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច ពីព្រោះជំងឺឆ្លងកូវីដ ១៩ មិនទាន់រលាយ បាត់ពីផែនដីនៅឡើយទេ ជំងឺនេះកាចសាហាវណាស់ វាអាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត និងអាចធ្វើឲ្យបាត់បង់ជីវិតដោយគ្មានថ្នាំព្យាបាលនោះទេ(យើងភ្លេចកូវីដ ១៩ ប៉ុន្តែ កូវីដ ១៩ មិនភ្លេចយើងនោះទ្បើយ) ។អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង ២១ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ២៥ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង អាវយឺត ២ សាប៊ូ ២ ដុំ ក្រម៉ា ១ ម៉ាស់ ១ ថវិកា ៤០,០០០ រៀល ៕