About Me

header ads

បុរសម្នាក់ខឹងប្រពន្ធមិនអោយដេកជាមួយដុតផ្ទះឆេះម៉ត់

ស្ទឹងត្រែងៈ បុរសម្នាក់បានសម្រេចចិត្តដុតផ្ទះខ្លួនឯងឆេះខ្ទេចម៉ត់ខណៈដែលសុំប្រពន្ធដេកជាមួយហើយប្រពន្ធមិនព្រម។ ហេតុការណ៏នេះបានកើតឡើងកាលពីថ្ងៃយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិកែងញ៉ៃ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចអោយដឹងថាករណីដុតបំផ្លាញទ្រព្យសម្បត្តិខ្លួនឯងនេះបង្ករឡើងដោយបុរសឈ្មោះ ឡត  តាន់ ភេទប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ ។ សមត្ថកិច្ចបន្តថាបុរសខាងលើបានផឹកស្រាស្រវឹង ហើយចូលទៅដេកជាមួយប្រពន្ធតែប្រពន្ធដេញចេញមិនអោយដេកក្បែ បែរជាខឹងយកភ្លើងទៅដុតផ្ទះរបស់ខ្លួនទាំងយប់ផ្អើលប្រជាពលរដ្ឋក្បែរខាងតែម្តង។ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសេកុង អោយដឹងថាផ្ទះរងការឆាបឆេះខាងលើមានទំហំ៥ម៉ែត្រនិងបណ្តោយ៦ម៉ែត្រធ្វើអំពីឈើប្រកស្បូវបាំងឬស្សី ក្រាលរនាបឬស្សី ឆេះអស់ទាំងស្រុង។ ក្រោយឆេះផ្ទះហ្មត់ កម្លាំងនគរបាលប៉ុស្តិ៍ក៍បានឃាត់ខ្លួនបុរសជាម្ចាស់ផ្ទះខាងលើចាត់ការតាមនិតិវិធីផងដែរ៕