About Me

header ads

កាត់បំផ្ទុះរថយន្តកែឆ្នៃប៉ាកុងចំនួន០៥គ្រឿងដែលកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបបានកន្លងមក

ខេត្តកំពង់ស្ពឺ៖រថយន្តកែច្នៃប៉ាកុងចំនួន០៥គ្រឿងត្រូវបានសមត្ថកិច្ចចម្រុះធ្វើការកាត់កម្ទេចចោលដែលកន្លងមកកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺសហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសរុករកឃើញប្រមូលយក។



ការដុតផ្ទុះកម្ទេចរថយន្តវ៉ាកុងជាមធ្យោបាយប្រព្រឹត្តបទល្មើសខាងលើនេះកាលពីវេលាម៉ោង១១ ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ  ននៅចំនុចដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិ ក្រាំងពង្រ  ឃុំសង្កែសាទប  ស្រុកឱរ៉ាល់  ខេត្តកំពង់ស្ពឺ ក្រុមបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន  ប៊ុន ធឿន  នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយ មានការចូលរួម ពីលោក អភិបាលស្រុក  ព្រមទាំងសមត្ថកិច្ចជំនាញ  និងកងកម្លាំងប្រដាប់អាវុធកគ្រប់ផ្នែក  បានធ្វើពិធីកាត់បំផ្លាញ  និងបំផ្ទុះចោល  នៅរថយន្ត កែច្នៃ បាកុងចំនួន០៥គ្រឿង ដែលកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់បង្ក្រាបបាននាពេលកន្លងមក ។



ក្រោយពីធ្វើពិធីកម្ទេចចោលរួច បំណែករថយន្តបាកុងត្រូវបានប្រគល់ជូនស្នាក់ការបរិស្ថាន  ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ យកទៅរក្សាទុក នៅស្នាក់ការ  ។រំលឹកថាក្រោយពីមានបទបញ្ជា ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ បានសហការ និងម្ចាស់ការបង្ក្រាបបានរថយន្តបាកុងនៅស្រុកឱរ៉ាល់ កន្លងមកបានចំនួន១៧គ្រឿង ក្នុងនោះសម្រេចកាត់កម្ទេចចោលមុនក្រោយចំនួន១៤គ្រឿង និងប្រគល់ជូនស្នាក់ការដែនជម្រកសត្វព្រៃថែរក្សាទុកចំនួន០៣គ្រឿងផងដែរ៕