About Me

header ads

ប្រទះឃេីញបុរសម្នាក់ដេកដួលលេីចិញ្ចេីមផ្លូវមានទាំងឈាមពេញមុខ

ភ្នំពេញ​៖​ បុរសម្នាក់បានដេកដួលសន្លប់ស្តូកស្តឹងដោយស្ថានភាពមានទាំងឈាមស្រោចពេញមុខសង្ស័យគ្រោះថ្នាក់ចរាចរណ៍។


ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០យប់ថ្ងៃទី៤ខែមិថុនា​ឆ្នាំ២០២០​ នៅចំណុចខាងកេីតស្ពានអាកាស៧មករា​ តាមបណ្តោយផ្លូវកម្ពុជាក្រោម​ សង្កាត់ទឹកល្អកទី១​ ខណ្ឌទួលគោក​ ។


តាមប្រព័ត៌មានបានប្រាប់ឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសខាងលេីដេកដួលផ្កាប់មុខនៅលេីចិញ្ចេីមផ្លូវមានទាំងកង់មួយគ្រឿងថែមទាំងមានកំប៉ុងស្រាបៀជាច្រេីនទៀត​ ពេលនោះគ្មាននាក់ណាហានចូលទៅមេីលនោះទេហេីយបានរាយការណ៍ទៅសមត្ថកិច្ចដេីម្បីចុះមកអន្តរាគមន៍។

ប្រភពដដែលបានបន្តថា​ ក្រោយមកទេីបឃេីញសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកេីតហេតុនិងទាក់ទងទៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះយកទៅសង្គ្រោះភ្លាមៗ​ ចំណែកកង់ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលទឹកល្អកទី១​រងចាំបងប្អូនមកទទួលយកទៅវិញ។ពាក់ព័ន្ធហេតុការណ៍ខាងលេីនេះសង្ស័យបុរសខាងលេីជិះកង់ហេីយមានអាការះមិនស្រួលខ្លួនបណ្តាលឱ្យដួលរងរបួសបែបនេះ៕