About Me

header ads

រ​ថយន្ត​បែន​ដឹក​ដី​ ​ សង្ស័យ​ដាច់​ហ្វ្រាំង​ ​ចុះ​ពី​លើ​ស្ពាន​ជ្រុល​ទៅ​បុក​រង្វង់​មូល​និង​ដេប៉ូ​លក់​គ្រឿង​សង្ហារឹម រងការខូចខាតយ៉ាងដំណំ

​ភ្នំពេញ៖ រថយន្ត​បែន​ ដឹក​ដី​មួយ​គ្រឿង​ ខណៈ​អ្នក​បេីក​ប​រ​ បានបេីក​ចុះ​ពី​លើ​ស្ពាន​ ព្រែក​សំរោង​វិញ​ សង្ស័យដាច់ហ្វ្រាំងក៍​ជ្រុល​បុក​ឡើង​លើ​ រង្វង់​មូល​ បណ្ដាល​ឲ្យ​រងការ​ខូចខាត​ ហេីយរថយន្តមិនទាន់អស់ល្បឿនក៏​បន្ត​ទៅ​បុក​ចូល​ ស្តង់​លក់​គ្រឿង​សង្ហារឹម​ និង​ថ្នាំ​ពេទ្យ​ បណ្តាល​ឲ្យ​រងការ​ខូចខាត​សំភារៈ​យ៉ាង​ដំណំ​ បន្ថែម​ទៀត​  ។ ​ហេតុ​ការណ៍​នេះ​ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ ៦និង​៤០នារី​ ព្រលប់​ ថ្ងៃ​ទី​៩​ ខែ​មិថុនា​ ឆ្នាំ​២០២០​ ចំនុច​រង្វង់​មូល​ស្ពាន​ព្រែក​សំរោង​ ផ្លូវ​ថៃហ្គ័រ​ ភូមិ​កោះ​ក្របី​ សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារ​អំពៅ​   រាជ​ធានី​ភ្នំពេញ​  ។



​តាម​ប្រភព​ ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​ បុរស​ម្នាក់​ បានបេីក​រថយន្ត​មួយគ្រឿងជាប្រភេទ បែន​ដឹក​ដី​ ពណ៌​ប្រផេះ​ ពាក់ស្លាកលេខ ភ្នំពេញ 3E-3524 ​ បានធ្វើ​ដំណើរ​ ឆ្លងកាត់​ ស្ពាន​ព្រែក​សំរោង​ ក្នុង​ទិស​ដៅ​ ពី​ត្បូង​ទៅ​ជើង​ ចុះ​ពី​លើ​ស្ពាន​វិញ​ ​សង្ស័យ​​ រថយន្ត​ដាច់​ហ្វ្រាំង​ ទេីប​បណ្ដាល​ឲ្យ​ រថយន្ត​ ជ្រុល​បុក​ឡើង​លើ​សួន​រង្វង់​មូល​ស្ពាន​ព្រែក​សំរោង​ បណ្តាល​ឲ្យ​រងការ​ខូចខាត​ ដេីម​ឈេី​ ឃឿន​ចិញ្ចើម​សួន​ អស់​មួយ​ចំនួន​  ហើយរថយន្ត​បង្ករ​មិន​ទាន់​អស់​ល្បឿន​ ក៍​បន្ត​ជ្រុល​ទៅ​បុក​ ចូល​ដេប៉ូ​ លក់​គ្រឿង​សង្ហារឹម​ និង​ថ្នាំ​ពេទ្យ​ យីហោ​ (ម៉ាក់​ អារ៉ូ)បណ្តាល​ឲ្យ​ រងការ​ខូចខាត​ខូចខាត​ តុទូគ្រែ​ និង​ថ្នាំ​ពេទ្យ​ អស់​មួយ​ចំនួន​ធំ​  ទេីប​កល់​រថយន្ត​ជាប់​ទៅ​មុខ​លែង​រួច​  តែ​សំណាង​ល្អ​មិន​បង្ក​ឲ្យ​នណាម្នាក់រងរបួសនោះទេ​ ។ ចំណែក អ្នក​បេីក​ប​រ​ បានចុះ​​ពី​លើ​រថយន្ត​ គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​  ។



ក្រោយ​ពេល​កេីតហេតុ​ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់ក៏បានធ្វេីការវាស់វែង តែម្ចាស់​ដេប៉ូ​លក់​គ្រឿង​សង្ហារឹម​ មិន​ទាន់​អោយ​សមត្ថកិច្ច​ យក​រថយន្ត​ចេញ​ទេ​  ទាល់​តែ​មាន​តំណាង​ក្រុមហ៊ុន​ ចេញ​មុខ​មក​ធ្វើ​ការ​ដោះ​ស្រាយ​គ្នា​ ទើប​អនុ​ញាតិ​អោយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍ រាជធានីភ្នំពេញ ​ផង​ដែរ​  ។