About Me

header ads

ស៊ឹម សេរីរ័ត្នមនី ហៅកូកូ ក្លាយជាតួអង្គដណ្តើមសង្សារមិត្ត ក្នុងខ្សែវីដេអូចម្រៀងថ្មី កំពុងចាក់ដោតអារម្មណ៍យុវវ័យ

វីដេអូចម្រៀងថ្មីមួយបទ ក្រោមចំណងជើងថា ចុងក្រោយនៅតែមិនមែនជាខ្ញុំ បានកំពុងផ្ទុះការគាំទ្រពីមហាជនយ៉ាងខ្លាំង ជាមួយនឹងសាច់រឿងស្នេហាឈឺចាប់របស់តារាចម្រៀង កញ្ញា ដា សុម៉ាវត្តី គ្រាប់ពេជ្រថ្មីនៅក្នុងផលិតកម្មថោន ដែលប្រិយមិត្តទន្ទឹងចាំទស្សនាការសម្តែង MV នៃបទចម្រៀងដ៏ពីរោះមួយបទនេះផងដែរ។ នៅក្នុង MV នោះ ក៏មានការចូលខ្លួនសម្តែងពីស្រីស្រស់ ស៊ឹម សេរីរ័ត្នមនី ហៅកូកូ ដែលជាបុគ្គលម្នាក់នៅពីក្រោយមូលហេតុនៃការចែកផ្លូវគ្នារវាង កញ្ញា ដា សុមាវត្តី និងបុរសសង្ហាលោក លីម ម៉េងគួង ទៀតផង ។






បង្ហាញមុខនៅក្នុងវីដេអូចម្រៀងលើកនេះ តារាសម្តែង ស៊ឹម សេរីរ័ត្នមនី ហៅកូកូ ក្លាយជាតួអង្គដណ្តើមសង្សារមិត្តខ្លួនឯង ដែលប្រិយមិត្តកំពុងខ្នាញ់ចិត្តយ៉ាងខ្លាំង។ គួរបញ្ជាក់ថា ចុងក្រោយនៅតែមិនមែនជាខ្ញុំ ជាខ្សែវីដេអូចម្រៀងស្នេហាមួយ បកស្រាយដោយ តារាចម្រៀង ដា សុមាវត្តី ដែលដឹកនាំសម្តែងដោយៈ Son Kanel និពន្ធទំនុកច្រៀង  ៖ Whats Mac និពន្ធបទភ្លេង ៖ KDO KDO សម្រួលបទភ្លេង ៖ កូន ចាប ថតដោយ ៖ Youngខ្ជិល & Chey ចង់ដឹងសាច់រឿងចុងក្រោយនៃកម្រងស្នេហាចាក់ដោតអារម្មណ៍មនុស្សស្រីនឹងទៅជាយ៉ាងណានោះ កុំភ្លេចរង់ចាំទស្សនាខ្សែចម្រៀងភាគបន្តពីកញ្ញា ដា សុមាវត្តី នៅក្នុងបទចម្រៀងចំណងជើងថា ត្រូវការអ្នកលួងលោម ត្រៀមចេញផ្សាយនៅក្នុងពេលឆាប់ៗខាងមុខនេះ។

ប្រភពវីដេអូពីយូធូបឆាណែលៈ Town Production