About Me

header ads

គ្រឿងសម្ភារហូបចុកត្រូវបានប្រគល់ជូនយោធិន៧នាក់ដែលជួបការលំបាក់ក្នុងជីវភាពប្រចាំថ្ងៃ

ខេត្តកំពង់ឆ្នាំង: 
មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ធនធឿន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និង ចែកអំណោយ ជូនដល់យោធិន ដែលជួបការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ចំនួន ៧ នាក់។


ការជួបសំណេះសំណាលនិងសាកសួសុខទុកនេះធ្វើឡើងនៅថ្ងៃទីនៅរសៀលថ្ងៃទី 15 មិថុនា 2020នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ។ពិធីនេះប្រារព្វធ្វើឡើងនៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង, លោកនាយសេនាធិការរង, លោកនាយនាយរងការិយាល័យនិងផ្នែកចំណុះ ព្រមទាំងនាយទាហានជាច្រើនរូបទៀតផងដែរ។


ក្នុងពេលជួបសំណេះសំណាល នេះ  មេបញ្ជាការ តំបន់សឹករងខេត្តបានមានប្រសាសន៍ផ្ដាំផ្ញើដល់យោធិនដែលកំពុងជួបការលំបាកទាំងអស់ថា  ក្រៅពីម៉ោងបំពេញការងារជូនអង្គភាព ត្រូវមានគំនិតច្នៃប្រឌិតក្នុងការងារបង្កបង្កើនផល ចិញ្ចឹមសត្វជាលក្ខណៈគ្រួសារដើម្បីបានជាប្រយោជន៍ សម្រាប់ជួយដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមលើប្រាក់បៀវត្ស ហើយត្រូវយកចិត្តទុកដាក់ថែទាំសុខភាពទាំងខ្លួនឯងនិងក្រុមគ្រួសារដើម្បីបញ្ចៀសបាននៅជំងឺឈឺថ្កាត់ផ្សេងៗដែលបង្កឡើងដោយមិនមានអនាម័យធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសត្រូវយកចិត្តទុកដាក់ការពារខ្លួនឱ្យជៀសផុតពីជំងឺកូវីត.១៩ ដោយធ្វើអនាម័យ លាងសំអាតដៃនិងសាប៊ូ អាកុលឬជែលសម្លាប់មេរោគ ពាក់ម៉ាស់ និងត្រូវយកចិត្តទុកដាក់តាមដានស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលស្ដីអំពីមេរោគកូវីត.១៩ ។


បន្ទាប់ពីមានប្រសាសន៍ផ្ដាំផ្ញើដល់ យោធិនទាំងអស់រួចមក មេបញ្ជាការតំបន់សឹករងខេត្តបានជូននូវអំណោយ ជាសម្ភារៈ និងថវិកា ដោយក្នុងម្នាក់ទទួលបាន: អង្ករ ០២ បេ, មីម៉ាម៉ា ០១ កេស, ទឹកបរិសុទ្ធ ០៣ យួរ, ទឹកត្រី-ទឹកស៊ីអ៉ីវ ០១ យួរ និងថវិកា ចំនួន ៥០,០០០ រៀល ៕ ដោយសុក្ខារិន