About Me

header ads

ជនសង្ស័យម្នាក់ត្រូវចាប់ខ្លួននិង២នាក់ទៀតរត់រួចក្រោយឆក់កាបូបពីស្រ្តីអ្នកជិះកង់ម្នាក់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនភ្លាមៗ ចំណែក២នាក់រត់រួចក្រោយពេលដែលពួកគេធ្វើសកម្មភាពឆក់កាបូបពីស្រ្តីអ្នកជិះកង់ម្នាក់នៅតាមផ្លូវនៅក្នុងបុរីញូវហូម ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ បានហើយព្យាយាមរត់គេចខ្លួនកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

នគរបាលបានប្រាប់ថា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះ ឈុន សាវុធ  អាយុ១៨ឆ្នាំមានទីលំនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ចំណែកបក្សពួក២នាក់ទៀតមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ។ពួកគេបានឆកកាបូបពីស្រ្តីម្នាក់ឈ្មោះ សូ សុផា អាយុ៤០ឆ្នាំ មានទីលំនៅ កន្លែងកើតហេតុ ដែលនៅក្នុងកាបូបនោះមានលុយតែ៧មុឺនរៀលប៉ុណ្ណោះ។

តាមប្រភពបានឲ្យដឹងថា នៅមុនកើតហេតុ ស្ត្រីរងគ្រោះបានជិះកង់១គ្រឿងម្នាក់ឯងធ្វើដំណើរតាមផ្លូវនៅក្នុងបុរីញូវហូម ភូមិត្រពាំងថ្លឹង១ ដោយមានស្ពាយកាបូបមួយផង ស្រាប់តែជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាBeat ពណ៌ខៀវទៅធ្វើសកម្មភាពឆក់បានសម្រេច ស្រែកផ្អើលឆោឡោ ពលរដ្ឋជួយចាប់ ទាញធ្លាក់ជនសង្ស័យបានម្នាក់ យកកាបូបលុយបានមកវិញ ចំណែក២នាក់ទៀត បើកម៉ូតូគេចខ្លួនបាត់ ។

ក្រោយពីចាប់ខ្លួនជនសង្ស័យបានម្នាក់ នគរបាលជំនាញខណ្ឌ ប៉ុស្តិ៍ នាំជនសង្ស័យតាមស្វែងរកបក្សពួក តែមិនឃើញ ឃាត់បានយុវជន៣នាក់ផ្សេងទៀត នគរបាលនាំទៅសាកសួរនៅប៉ុស្តិ៍៕