About Me

header ads

ជនសង្សយ័ប្រុសស្រី៥នាក់រួមនិងថ្នាំញៀន១៤កញ្ចប់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងស្រាវជ្រាវតាមបង្ក្រាបបានដល់ខេត្តពោធិសាត់

កំពង់ឆ្នាំង:
ជនសង្សយ័ប្រុសស្រី៥នាក់រួមនិងថ្នាំញៀន១៤កញ្ចប់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងសហការជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តពោធិសាត់ធ្វើការស្រាវជ្រាវមុខសញ្ញាចែកចាយ ប្រើប្រាស់នូវសារធាតុញៀននិងរក្សាទុកដោយខុសច្បាប់ ។


កិច្ចប្រតិបតការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោងប្រមាណ ៣ និង ៣៥នាទី ថ្ងៃទី២៤.ខែមិថុនា.ឆ្នាំ២០២០ម្សិលមិញដោយមានការអនុញ្ញាតិពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោកឧុត្តមសេនីយ៍ត្រី សាក់សារ៉ាង កំលាំងនៃការិយាល័យជំនាញនឹងកំលាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាង លឿន សហការនិងពន្លាតដែនដីសមត្ថកិច្ចជាមួយកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក កូយកាន់យ៉ាន បានចុះ បង្ក្រាបបទល្មេីសចែកចាយនឹងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី។កិច្ចប្រតិបតការខាងលើនេះបានធ្វេីការឃាត់ខ្លួនជនសង្ស័យប្រុសស្រូចំនួន០៥នាក់
១.ឈ្មោះ ទុយ.គឹមសឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងនិងខេត្តកំពង់ឆ្នាំង(មុខរបរមិនពិតប្រាកដ)។
២.ឈ្មោះ សុឹម.បូរីជលសារ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទី៣ សង្កាត់ខ្សាម ក្រុងនិងខេត្តកំពង់ឆ្នាំង(មុខរបរមិនពិតប្រាកដ)។
៣.ឈ្មោះ ម៉ៅ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្ទឹងតូច សង្កាត់ឆ្លងកាត់ ក្រុងនិងខេត្តពោធិ៍សាត់(មុខរបរមិនពិតប្រាកដ)។
៤.ឈ្មោះ វ៉ាយ.វ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិមាន់ចែ ស/ងព្រៃញី ក្រុង/ខេត្តពោធិ៍សាត់(មុខរបរមិនពិតប្រាកដ)។
៥.ឈ្មោះ ផល្លា.ដារ៉ាសុវតី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិទី៣ សង្កាតើខ្សាម ក្រុងនិងខេត្តកំពង់ឆ្នាំង(មុខរបរមិនពិតប្រាកដ)។
ជនសង្ស័យទាំង០៥នាក់នេះបានជួលបន្ទប់ផ្ទះសំណាក់ស្នាក់នៅក្នុងភូមិប្រឡាយធំ សង្កាត់ព្រៃញី ក្រុងនិងខេត្តពោពិ៍សាត់ ដេីម្បីធ្វេីសកម្មភាពចែកចាយនឹងប្រេីប្រាស់នូវសារធាតុញៀនដោយខុសនិងច្បាប់ ។



នៅក្នុងកិច្ចប្រតិបការខាងលើនេះសមត្ថកិច្ចដកហូតវត្ថុតាងដែលចាប់បានរួមមាន:
១.ម្សៅក្រាមព៌ណសថ្លា(ម៉ាទឹកកក)ចំនួន១៤កញ្ចប់តូចទម្ងន់ ៩.៥៨ក្រាម (ជញ្ជីសម្រាប់ថ្លឹង១រួមទាំងសម្ភារថង់វេចខ្ចប់)១ចំនួនផងដែរ ។
២.ម៉ូតូចំនួន០៣គ្រឿង។
៣.ទូរស័ព្ទដៃចំនួន០២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់រួមទាំងវត្ថុតាងត្រូវបាន ការិយាល័យជំនាញនាំយកមកសាកសួនិងកសាងឯកសារចាត់ការបន្តទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់់ការតាមនិតិវិធីនៅថ្ងៃនេះផងដែរ៕