About Me

header ads

អាជ្ញាធរក្រុងបាវិតចុះរុះរើការបោះបង្គោលរំលោភយកដីបឹងធ្វើជាកម្មសិទ្ធិនៅក្រុងបាវិត

ខេត្តស្វាយរៀង៖អាជ្ញាធរក្រុងបាវិតបានបញ្ជាឲ្យក្រុមប្រឹក្សាសង្កាត់ព្រៃអង្គុញដឹកនាំកម្លាំងមន្ត្រីនគបាលប៉ុស្ត៍រដ្ឋបាលលោកមេភូមិនិងប្រជាការពារចុះរុៈរើបង្គោលថ្ម ដែលមានជនទុច្ចរិតលួចយកបង្គោលថ្មទៅបោះរំលោភយកដីបឹងសាធារណៈ(បឹងខ្វាង)ធ្វើជាកម្មសិទ្ធិ។



ទាក់ទិនករណីបោះបង្គោលរំលោភយកដីបឹងខ្វាងនេះដែរលោកចៅសង្កាត់ព្រៃអង្គុញបានឲ្យដឹងថា ការចុះរុះរើបង្គោលព្រំដីនៅបឹងខ្វាងនេះគឺយោងតាមការណែនាំនិងបញ្ជាររបស់លោក លឹម សៀងហេង អភិបាលក្រុងបាវិតដាក់បញ្ជាឲ្យចុះរុះរើបង្គោលថ្ម ដែលជនឈ្លៀតឱកាសលួចយកបង្គោលមកបោះរំលោភយកដីបឹងសាធារណៈរបស់រដ្ឋទៅធ្វើជាកម្មសិទ្ធិ។ការចុះរុះរើបង្គោលនេះដែរកើតឡើងនៅថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០នៅចំណុចបឹងខ្វាងខាងជើងស្ថិតនៅភូមិជ្រៃធំសង្កាត់ព្រៃអង្គុញក្រុងស្វាយរៀងខេត្តស្វាយរៀង។



ហើយការចុះរុះរើនេះគឺដឹកនាំដោយក្រុមប្រឹក្សាសង្កាត់ព្រៃអង្គុញ រួមទាំងកម្លាំងនគបាលប៉ុស្ដឹ៍រដ្ឋបាលសង្កាត់ព្រៃអង្គុញ និងមានការចូលរួមពីលោកមេភូមិ លោកអនុភូមិជ្រៃធំ និងប្រជាការពារភូមិ  បានចុះដកបង្គោលព្រំដីដែលប្រជាពលរដ្ឋ និងជនឆ្លៀតឱកាសមួយចំនួនលួចបោះបង្គោល រំលោភយកដីបឹងខ្វាង ធ្វើជាកម្មសិទ្ធិយ៉ាងអណាធិបតេយ្យ។បើតាមក្រុមប្រឹក្សាសង្កាត់ព្រៃអង្គុញបានឲ្យដឹងថា បឹងខ្វាងលាតសន្ធឹងភ្ជាប់ជាមួយបឹងដូនទយស្រុកចន្ទ្រា មានប្រវែងប្រមាណ២០គីឡូម៉ែត្របឹងខ្វាងមានទទឹងប្រមាណ១,០០០ម៉ែត្របណ្តោយប្រមាណ២,០០០ម៉ែត្រដែលមានអូរនាំទឹកចេញពីស្រុកស្វាយទាបចូលមកបឹងខ្វាងហូទៅបឹងដូនទយ។



ដែលមានព្រំប្រទល់ខាងលិចជាប់ភូមិដើមពោធិឃុំស្វាយតាយានស្រុកកំពង់រោទ៌ ខាងត្បូង មានភូមិស្វាយតាយាន ភូមិព្រៃស្ទៀង ភូមិរាមជោ ភូមិសេកជ្រុំ ភូមិបាញ់ចារ្យស្រុកកំពង់រោទ៌ខាងជើងនិងខាងកើតភូមិជ្រៃធំ ភូមិគោគល្វៀង សង្កាត់ព្រៃអង្គុញ,ហើយបឹងដូនទយខាងកើតគឺឃុំព្រៃគគីរស្រុកចន្រ្ទា ខាងលិចឃុំសំឡីស្រុកកំពង់រោទ៌។ហើយបឹងទាំងអស់នេះគឺអាជ្ញាធរខេត្តមានគម្រោងស្តារដើម្បីអភិរក្សនិងទប់ទឹកទុកប្រើប្រាស់នៅរដូវវប្រាំងដោយបឹងនេះមានវិសាលភាពធំដោយមានអូរនាំទឹកចេញពីព្រែកទន្លេវ៉ៃគោ និងអាជ្ញាធរខេត្តកំពុងសាងសង់ប្រឡាយមេមួយខ្សែ ចេញពីទន្លេដកពរស្រុករមាសហែកកាត់តាមស្រុករដួលនិងស្រុកស្វាយទាបចូលមកបឹងខ្វាងតភ្ជាប់បឹងដូនទយ។
ហើយតាមសងខាងបឹងដីចំណីបឹងមួយចំនួនគឺមានប្រជាពលរដ្ឋវាទធ្វើស្រែប្រាំង ដាំឈូក និងបោះបង្គោលរំលោភយកធ្វើជាកម្មសិទ្ធិដោយសារដីមានតម្លៃខ្ពស់៕