About Me

header ads

កំពុងសំងំប្រេីប្រាស់គ្រឿងញៀនសមត្ថកិច្ចទៅក្របួចជាប់

ភ្នំពេញ​៖​ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី៣​ ឆ្មក់បង្ក្រាបជនសង្ស័យចំនួន៣នាក់ខណះពួនសំងំប្រេីប្រាស់គ្រឿងញៀនក្នុងដីឡូត៍មួយកន្លែង​ ក្នុងភូមិជម្ពូវ័ន២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។

ជនសង្ស័យចំនួន៣នាក់៖ ទី១ឈ្មោះយន់​ ចាន់ណាក់​ ភេទប្រុសអាយុ២៥ឆ្នាំ​ មុខរបរមិនពិតប្រកដ ស្នាក់នៅ​ ទីតាំងខាងលេី​ មានស្រុកកំណេីតនៅ​ ភូមិត្រពាំងថ្ម​ ឃុំក្រឡា​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម។

ទី២​ ឈ្មោះអេង​ ពិសាល​ ភេទប្រុស​ អាយុ៣៣ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិជម្ពូវ័ន២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។

ទី៣ឈ្មោះចាបសុភ័ក្ត​ ភេទប្រុស​ អាយុ៣៧​ ឆ្នាំ​ មិនពិតប្រកដ​ ។ ស្នាក់ទីតាំងខាងលេី។

តាមសមត្ថកិច្ចបានឱ្យដឹងថា​ មុននឹងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលេី​ មានបងប្អូនប្រជាពលរដ្ឋល្អបានរាយការណ៍សំងាត់ថា​ ទីតាំងខាងលេីមានជនសង្ស័យលួចមកសំងំបោះតង់ប្រេីប្រាស់គ្រឿងញៀននិងដេីរអុកឡុកអ្នកភូមិ​ លួចទ្រព្យសម្បត្តិ​ ធ្វេីឱ្យអ្នកភូមិក្តៅក្រហាយ​ ។ ក្រោយពីទទួលព័ត៌មានភ្លាម​ លោក​ ថេង​ កុសល​ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី៣​ ដឹកនាំកម្លាំងចុះបង្ក្រាបភ្លាមៗតែម្តងនិងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ ចាក់យកឧបករណ៍ប្រេីប្រាស់គ្រឿងញៀនមួយចំនួននិងដាវមួយដេីម។

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលពោធិ៍សែនជ័យដេីម្បីចាត់ការតាមនិតិវិធី៕