About Me

header ads

ថវិកាបេឡាមរណសង្គ្រោះចំនួន ៤,០០០,០០០រៀល បាន ប្រគល់ជូនគ្រួសារសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ចំនួន០១ គ្រួសារ នៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ថវិការមរណៈសង្គ្រោះចំនួន 4 លានរៀលបានប្រគល់ជូនផ្ទាល់ដៃគ្រួសារអតីតយុទ្ធជនកម្ពុជាខេត្តមួយគ្រួសារនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ សមាគមអតីតយុទ្ធជនកម្ពុជា កំពង់ឆ្នាំង ស្ថិតក្រោមការដឹកនាំដោយ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោកឧត្តមសេនីយ៍ទោ ធនធឿន បានអោយក្រុមការងារថ្នាក់ខេត្តដឹកនាំដោយលោក ចក់ កែវចំរើន ប្រធានបេឡាជាតិខេត្ត, លោក ឃូ សុផាន់ មេបញ្ជាការរងសឹករងខេត្ត រួមជាមួយក្រុមការងារថ្នាក់ក្រុង បានចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤លាន រៀល និងខិលិតរំលែកទុក្ខ រួមជាមួយអង្ករ ២បេ របស់ប្រធានសមាគមខេត្ត ជូនដល់ លោកស្រី ហៀង សុផានី ត្រូវជាកូនរបស់សព សមាជិកអតីតយុទ្ធជនកម្ពុជា ឈ្មោះ ហេង ហៃ ជាជនពិការ ID(HA79000080) ទទួលមរណភាពថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០៤:៣០នាទីរសៀល នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។ នៅបញ្ចប់ពិធី ក្រុមគ្រួសាររបស់សព បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច តេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស សូមអោយសម្តេច មានសុខភាពល្អបន្តដឹកនាំប្រទេសកម្ពុជា ជារៀងរហូត និងសូមអរគុណដល់ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី , ឯកឧត្តមអភិបាលខេត្ត,លោកធន ធឿន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខេត្ត រួមជាមួយក្រុមការងារ សូមជួបប្រទះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ ៕